វៀតណាម៖ ត្បិតតែជាករណីចាស់​ ដែលកើតឡើងអស់រយៈពេលជិត ១ខែហើយយ៉ាងណាក្ដី ក៏នៅតែមានការងឿងឆ្ងល់យ៉ាងខ្លាំង ពីសំណាក់មហាជន អំពីការស្លាប់របស់បុរសវៀតណាមម្នាក់ ដែលស្លាប់មានស្ថានភាពចម្លែកបំផុត ដោយស្រាតខោ ដួលចំតិតគូទឡើងលើដូចខ្យង និងមានកាន់សឺរ៉ាំងនៅក្នុងដៃទៀតផង ។

ករណីនេះបានផ្អើលឆោឡោ ដឹងដល់ប្រជាពលរដ្ឋកាលពីថ្ងៃទី ១៣ ខែកក្កដា តែបើតាមការធ្វើកោសល្យវិច័យ ជនរងគ្រោះបានស្លាប់នៅថ្ងៃទី ១២ ខែកក្កដា ។

តាមការស្រាវជ្រាវពីសំណាក់សមត្ថកិច្ចបានឲ្យឃើញថា ជនរងគ្រោះមានឈ្មោះជាអក្សរកាត់ថា​ H អាយុ​ ៣៧ឆ្នាំ មានទីលំនៅ នៅឃុំ Dien Xuan ស្រុក​ Dien Khanh ខេត្ត Khanh Hoa ប្រទេសវៀតណាម ។

ជុំវិញការស្លាប់របស់ជនរងគ្រោះខាងលើ នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យច្បាស់ឡើយ រហូតមកទល់ពេលនេះ តែបើតាមការប៉ាន់ស្មានអាចមកពីគាត់ខ្យល់គ ខណៈដែលកំពុងបត់ជើងធំ ៕

ប្រភព៖ voz