ខេត្តកំពង់ធំ៖ បុរសម្នាក់យករណាយន្តកាត់ដើមឈើក្នុងចម្ការ លុះដើមឈើនោះដួលរលំសង្កត់លើប្រពន្ធស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹក នៅថ្ងៃច័ន្ទ១៤កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្បែរជើងភ្នំសន្ទុក ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ អ៊ុយ ខន ភេទស្រី អាយុ៣៧ឆ្នាំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ឃើញថា ស្រ្តីរងគ្រោះជាប្រពន្ធពិតជាស្លាប់ ដោយសារប្ដីអារឈើដួលរលំសង្កត់ពិតប្រាកដមែន៕