ចំនួនកើនឡើងនៃភោជនីយដ្ឋាននិងហាងលក់រាយនៅប្រទេសជប៉ុនកំពុងប្រើប្រាស់ប្រព័ន្ធមួយដើម្បីកាត់បន្ថយការកកស្ទះក្នុងការការពារការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា។

ប្រព័ន្ធផ្តល់លេខដល់អតិថិជន បង្ហាញពួកគេចូលតាមលំដាប់ ដែលពួកគេនឹងត្រូវបានបម្រើ។ ធនាគារនិងការិយាល័យរដ្ឋាភិបាល ជាច្រើន បានប្រើប្រាស់ប្រព័ន្ធបែបនេះ រួចទៅហើយ។

ហាងលក់ទំនិញមួយកន្លែងនៅទីក្រុង Niigata City ភាគកណ្តាល ប្រទេសជប៉ុនគ្រោងនឹងប្រើប្រាស់ប្រព័ន្ធនេះនៅក្នុងពិព័រណ៍មួយ ដែលនឹងត្រូវធ្វើឡើងនៅខែក្រោយ។

លោក Niigata Isetan Mitsukoshi បាននិយាយថាប្រព័ន្ធនេះនឹងកំណត់ លំដាប់លំដោយដែលអតិថិជននឹងត្រូវបានអនុញ្ញាតិឱ្យចូល ហើយក៏បង្ហាញពេលវេលា រង់ចាំប្រហាក់ប្រហែលផងដែរ។

មន្រ្តីនៃក្រុមហ៊ុនមួយឈ្មោះ Misaki Takashi បាននិយាយថាវាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការខិតខំដើម្បីទាក់ទាញអ្នកទិញ ទំនិញក៏ដូចជាធានានូវសុវត្ថិភាពរបស់ពួកគេ។

Funari ជាហាងដែលមានឯកទេសខាង ធ្វើម្ហូបមីគុយទាវនៅខេត្ត Yamanashi ជិតទីក្រុងតូក្យូ បានទទួលយកប្រព័ន្ធនេះដោយនិយាយថាវាមិនត្រឹមតែជួយការពារការកកស្ទះប៉ុណ្ណោះទេប៉ុន្តែវាក៏អាចធ្វើឱ្យអតិថិជនអាចដើរមើលអ្វីផ្សេងៗ នៅពេលរង់ចាំវេនរបស់ពួកគេ។

នាយកប្រតិបត្តិនៃហាង Funari លោក Enokihara Makoto និយាយថាលោកសង្ឃឹមថាប្រព័ន្ធនេះនឹងជួយអតិថិជន ចំណាយពេលវេលារង់ចាំរបស់ពួកគេប្រកបដោយផលិតភាពខណៈពេលកំពុងជំរុញសេដ្ឋកិច្ចក្នុងតំបន់។

ប្រព័ន្ធចាប់លេខ ត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន សេវាកម្មព័ត៌មានដែលក្រុមហ៊ុននិយាយថាខ្លួនទទួលបានការសាកសួរចំនួន៣ដង ពីភោជនីយដ្ឋាននិងអ្នក លក់រាយ កាលពីខែមិថុនា ។