ភ្នំពេញ៖​ ចាប់បានជនសង្ស័យ២ក្នុងចំណោម៤នាក់ដែលធ្វេីសកម្មភាពឆក់​ ស្ត្រីម្នាក់កាន់កាបូបដេីទៅបន្ទប់ទឹក​ ត្រង់ចំណុចចំហៀងផ្សារសាមគ្គីផ្លូវ១១៨​ បានសម្រេចតែត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បាន២នាក់និង២នាក់រត់បាតជេីងសព្រាត​បាត់ស្រមោល​ បន្សល់ទុកម៉ូតូសង់២០២០​ ចំនួន២គ្រឿងនៅកន្លែងកេីតហេតុ។

ហេតុការណ៍ដ៍ភ្ញាក់ផ្អេីលនេះ​ បានកេីតឡេីងនៅវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០​ តាមបណ្ដោយផ្លូវ១១៨​ សង្កាត់ដេប៉ូ៣​ ខណ្ឌទូលគោក​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានប្រាប់អោយដឹងថា​ មុនកេីតហេតុគេឃេីញស្ត្រីខាងលេី​ យួរកាបូបដេីទៅបន្ទប់ទឹក​ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូសង់សេរីឆ្នាំ២០២០ចំនួន២គ្រឿង​ ពណ៌ខ្មៅមានស្លាកលេខភ្នំពេញ1IA-2850​ និង១គ្រឿងទៀតសង់សេរីឆ្នាំ២០២០ដូចគ្នាគ្មានស្លាកលេខ​ បានធ្វេីសកម្មភាពឆក់បានសម្រេច​ តែត្រូវបងប្អូនប្រជាពលរដ្ឋស្ទាក់ចាប់បណ្ដាលជនសង្ស័យជិះម៉ូតូបុកគ្នាដួលចាប់បាន២នាក់និងម៉ូតូ២គ្រឿងប្រគល់ជូនសមត្ថកិច្ច​ ចំណែក២នាក់ទៀតរត់បាតជេីងសព្រាតបាត់ស្រមោល​ ។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចបានមកដល់នាំខ្លួនជនសង្ស័យទៅអធិការខណ្ឌទួលគោក​ និងស្ត្រីជនរងគ្រោះទៅដាកលពាក្យបណ្ដឹងនៅអធិការខណ្ឌទូលគោកដម្បីចាត់ការតាមនិតិវិធីច្បាប់ ៕