យោង​តាម​ក្រសួងសុខាភិបាល​នៃ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ​បាន​កត់ត្រា​ករណី​អ្នកជំងឺ Covid-19 ដែល​ស្លាប់​ថ្មី​ៗ​ចំនួន​៥៤១​នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​មក ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ឈាន​ដល់ ៩៤,១០៤ នាក់ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Global Times ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

ក្រសួង​បាន​និយាយ​ថា ទន្ទឹម​នឹង​នេះ​ការ​ធ្វើតេស្ត​បាន​រក​ឃើញ​ការ​ឆ្លង​ថ្មី​ចំនួន ២៥,៨០០ ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​អ្នកជំងឺ​ដែល​ឆ្លង Covid-19 បាន​កើនឡើង​ដល់ ២,៧៣៣,៦៧៧ នាក់ ។

ប្រេ​ស៊ី​ល​បាន​ក្លាយជា​ប្រទេស​ដែល​រង​ការ​វាយប្រហារ​ខ្លាំង​ជាងគេ​នៅ​អា​មេ​រិ​កឡា​ទី​ន និង​ជា​ប្រទេស​ដែល​រង​ការ​វាយប្រហារ​ខ្លាំង​ជាងគេ​លំដាប់​លេខ​២​នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក ទាំង​ការ​ស្លាប់ និង​ចំនួន​នៃ​ការ​ឆ្លង​ជំងឺ​រាតត្បាត Covid-19 ។

រដ្ឋ​សៅ​ប៉ូ​ឡូ ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​គឺជា​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះ​ជំងឺ​នេះ​ដោយ​មាន​អ្នក​ឆ្លង​ចំនួន ៥៥៨,៦៨៥ នាក់ និង​មាន​អ្នក​ស្លាប់ ២៣,៣១៧ នាក់ បន្ទាប់​មក​គឺ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​មាន​អ្នក​ឆ្លង ១៦៧,២២៥ នាក់ និង​អ្នក​ស្លាប់​១៣,៥៧២​នាក់ និង​ទីក្រុង Ceara មាន​អ្នក​ឆ្លង ១៧៦,៥៨០ ករណី និង​អ្នក​ស្លាប់ ៧,៧០៩ នាក់ ៕

ប្រភព ៖ Global Times , ដោយ ៖ សំណាង