រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​វ័យក្មេង​ម្នាក់​បានរ​ត់ទៅ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​អន្តរាគមន៍ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាប់​ពី​កើតទុក្ខ​មិន​សុខចិត្ត​ព្រោះតែ​បាន​សង្សារ​ជា​ជនជាតិ​ស្បែក​ខ្មៅ​(​អាហ្វ្រិក​)​ដែល​ស្រឡាញ់​គ្នា​អស់​រយ​:​ពេល​ជាង​១​ឆ្នាំ​តែ​ត្រូវ​រងកម្ម​ដោយ​ប្រើ​តែ​ហិង្សា​គ្មាន​ផ្តល់​សេចក្តីសុខ​រហូត​ទ្រាំ​លែង​បាន ។ ស្ត្រី​វ័យក្មេង​រូប​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ប្រាប់​ឲ្យ​ស្គាល់​អត្ត​សញ្ញា​នោះ​ទេ គ្រាន់តែ​ដឹង​ថា មាន​អាយុ​២០​ឆ្នាំ ។

តាម​ការ​រៀបរាប់​របស់​នារី​វ័យក្មេង​រូប​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ទាំង​ទឹកភ្នែក​ថា រូប​នាង​បាន​ជួប​ស្នេហ៍​ជាមួយ​បុរស​ជនជាតិ​បរទេស​ស្បែក​ខ្មៅ​ម្នាក់ ដែល​ជា​ជនជាតិ​អាហ្វ្រិក មានឈ្មោះ CHIMIRI DARAKA ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ក៏​ប៉ុន្តែ​សម្ព័ន្ធភាព​ស្នេហា​ហាក់បីដូចជា​មិន​ចុះសម្រុង​គ្នា​ដោយ​ប្រើ​ហិង្សា​ញឹកញាប់​ពេក ហើយ​ធ្វើបាប​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវចិត្ត ។

នារី​វ័យក្មេង​ដដែល​បន្ត​ទៀត​ថា ទ​ង្វើ​រាល់​សកម្មភាព​របស់​សង្សារ​នាង​កាច​ៗ​ពេក កន្លង​មក​នាង​ធ្លាប់​បាន​រត់គេច​មួយរ​យៈមក​ហើយ តែ​ត្រូវ​គ្នា​វិញ​ក៏​ទៅ​ស្នាក់​នៅ​ជាមួយ​អស់​រយៈពេល​២​ខែ​បែរជា​ប្រើ​ហិង្សា​ដដែល ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០ រូប​នាង​ទ្រាំ​លែង​បាន​មាន​តែរ​ត់ទៅ​ប្តឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង ។ ក្រោយមក​នារី​វ័យក្មេង​រូប​នោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង និង​រង់ចាំ​សមត្ថកិច្ច​ហៅ​បុរស​ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​ដែល​ជា​សង្សារ​ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា ៕