ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុនផ្គត់ផ្គង់គងហុង សំភារៈផ្ទះបាយ ​នឹងប្រារព្ធពិធីគម្រប់ខួប៣០ឆ្នាំ ។ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈផ្ទះបាយ គងហុងបានពុះពារជំនះរាល់ឧបសគ្គជាច្រើនក្នុងទីផ្សារប្រកួតប្រជែងនេះ នឹងទទួលបានសមទ្ធិផលជាច្រើនគួរអោយកត់សម្គាល់ ។

នៅឆ្នាំ ១៩៩៩ សម្ព័ន្ធ បានបង្កើតសាខានៅប្រទេសកម្ពុជា និងបានដំណើរការផ្សារទំនើបសម្ភារៈផ្ទះបាយគងហុង និងរោងចក្រសម្ភារៈផ្ទះបាយអ៊ីណុកគងហុង ហើយបានក្លាយជាសហគ្រាសលក្ខណៈចំរុះទីមួយ ដែលផ្តល់សេវាកម្មវិស្វកម្មសំភារៈផ្ទះបាយនៅប្រទេសកម្ពុជា ។ ផ្សារទំនើបសម្ភារៈផ្ទះបាយគងហុងមានក្រឡាផ្ទៃជាង៨០០ ម៉ែត្រការ៉េ ដែលមានផលិតផលកាន់តែសម្បូរបែប និងអាចបំពេញតាមតម្រូវការផ្សេងៗរបស់អតិថិជន ។

ឃ្លាំងរបស់ផ្សារទំនើបផ្គតផ្គង់សំភារៈផ្ទះបាយគងហុងមានផ្ទៃក្រឡាសរុបជាង ២០០០ ម៉ែត្រការ៉េ​ ដែលអាចផ្ទុកនូវសំភារៈគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តាមតម្រូវការអតិថិជន។ ក្រុមហ៊ុនក៏បាននាំចូលនូវគ្រឿងបរិក្ខារទំនើបជាច្រើន ដែលក្រុមផលិតកម្មសុទ្ធសឹងជាអ្នកឯកទេសជំនាញ ប្រកបដោយបច្ចេកទេស និងផ្តល់សេវាកម្មដែលល្អឥតខ្ចោះជូន អតិថិជនទាំងអស់ ។

ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈផ្ទះបាយ គងហុង បានចាក់រឹសយ៉ាងរឹងមាំនៅប្រទេសកម្ពុជាជាង២១ឆ្នាំមកហើយ ដោយការផ្គត់ផ្គង់ផលិតផលអាចបំពេញតាមតម្រូវការ ។សំភារៈផ្ទះបាយប្រភេទចិន និងប្រភេទអឺរ៉ុប និងសំភារៈផ្ទះបាយធ្វើពីប៉ុកសាលែនមានរហូតដល់ជាង៥០០០ប្រភេទ  នឹងមានដៃគួរសហការជាច្រើននៅគ្រប់តំបន់ក្នុងប្រទេសកម្ពុជា ។ដោយដៃគូរសហការមានដូចជា៖ស្ថានប័នរដ្ឋ រោងចក្រ សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនដែលរួមបញ្ចូលមានដូចជាភោជនីយដ្ឋានចិន ភោជនីយដ្ឋានអឺរ៉ុប និងភោជនីយដ្ឋានបែបអាស៊ីអាគ្នេយ៍ជាដើម ។ ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំ និងមានសមត្ថភាពខ្ពស់ ដោយប្រតិបត្តិការជាលក្ខណៈទ្រង់ទ្រាយ កាត់បន្ថយតម្លៃដើម តម្លៃកាន់តែសមរម្យ ផលិតផលទំនិញកាន់តែគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ និងសេវាកម្មក្រោយពេលបញ្ជាទិញកាន់តែល្អឥតខ្ចោះ ។

ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈផ្ទះបាយ គងហុង គឺជាក្រុមហ៊ុនផ្តល់សេវាកម្មវិស្វកម្មសំភារៈផ្ទះបាយដែលឈានចូលទីផ្សារកម្ពុជាមុនគេបង្អស់ នឹងជាក្រុមហ៊ុនមួយដែលយល់ច្បាស់អំពីបរិយាកាស ទម្លាប់ប្រើប្រាស់ និងការរស់នៅប្រចាំថ្ងៃរបស់អតិថិជន ។ដោយក្រុមហ៊ុនបានធ្វើការស្រាវជ្រាវយ៉ាងលំអិតអំពីការប្រើប្រាស់ជាក់ស្តែង នឹងការពិសោធន៍និងធ្វើតេស្តយ៉ាងតឹងរឹងបំផុត ទើបបង្កើតបានជាឧបករណ៍បរិក្ខារកាន់តែប្រសើរមួយសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារកម្ពុជា ដែលធ្វើអោយអាយុកាលននឌការប្រើប្រាស់ឧបករណ៍បរិក្ខារវិវត្តបានកាន់តែយូរថែមទៀត ដែលអាចបំពេញតម្រូវការងារផ្ទះបាយកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព ដែលទទួលបានទំនុកចិត្តនិងការកោតសរសើរជាច្រើនពីអតិថិជន ។

+ក្រុមការងារ ដែលមានជំនាញវិជ្ជាជីវៈ

ក្រុមហ៊ុនផ្គត់ផ្គង់សំភារៈផ្ទះបាយ គងហុងប្រមូលផ្តុំដោយក្រុមវិស្វករជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ប្រកបដោយបច្ចេកទេសជំនាញ និងផ្តល់សេវាកម្មពេញលេញជូនដល់អតិថិជនទាំងអស់ មានដូចជាការរចនាគម្រោងវិស្វកម្ម ផលិតកម្ម ការដំឡើង និងសេកម្មក្រោយពេលបញ្ជាទិញជាដើម ។ដោយគិតចាប់ពីការចាក់រឹសនៅទីផ្សារក្នុងតំបន់ រចនានិងកែសំរួលើគ្រឿងបរិក្ខារ ការផលិតគ្រឿងបន្លាស់ រហូតដល់ការងារដំឡើង ការបណ្តុះបណ្តាលលើវិធីប្រើប្រាស់ និងជួសជុល-ល-  ដោយក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលការណ៍“ការធានាលើគុណភាព សេវាកម្មជំនាញ និង ភាព​ពេញចិត្ត​របស់​អតិថិជន”ផ្តល់ជូន នូវសេវាកម្មប្រកបដោយភាពស្និទ្ធស្នាលស្មោះត្រង់បំផុតដល់អតិថិជន។

+សេវាកម្មក្រោយការបញ្ជាទិញគ្មានដែនកំណត់

ក្រុមហ៊ុនបានបង្កើតផ្នែកសេវាកម្មក្រោយការបញ្ជាទិញពិសេស ដែលប្រមូលផ្តុំដោយអ្នកជំនាញផ្តល់សេវាកម្មលើការថែទាំនិងជួសជុលមកពីប្រទេសចិន  និងបានអញ្ជើញឯកទេសជំនាញដែលមានបទពិសោធន៍ខ្ពស់លើវិស័យនេះ ដើម្បីធ្វើការបណ្តុះបណ្តាលដល់អ្នកជំនាញផ្តល់សេវាកម្មនៅក្នុងផ្នែកសេវាកម្មក្រោយការបញ្ជាទិញ។ ក្រុមហ៊ុនមាននូវគ្រឿងបន្លាស់គ្រប់គ្រាន់តាមតម្រូវការ និងផ្តល់ជូននូវសេវាកម្មដែលរហ័ស និងជំនាញបំផុតដូចជាការដឹកទំនិញ ការដំឡើង និងបណ្តុះបណ្តាលលើវិធីប្រើប្រាស់ជូនអតិថិជន ។ ក្រុមហ៊ុនសូមសន្យាថា រាល់ការបញ្ជាទិញ និងទទូលបានសេវាកម្មគ្មានដែនកំណត់!

+ផលិតផលសម្បូរបែប ឃ្លាំងផ្ទុកគ្រប់គ្រាន់

បង្កើតបណ្តាញលក់បែបបីវិមាត្រ ជាភ្នាក់ងារលក់ម៉ាកផលិតផលច្រើនប្រភេទ យោងទៅតាមលក្ខណៈពិសេសនៃផលិតផល កម្រិតថ្នាក់ខុសគ្នា ជ្រើសរើសដោយយកចិត្តទុកដាក់ពីជុំវិញពិភពលោក ព្យាយាមបង្កើតជម្រាលតម្លៃផលិតផលល្អបំផុត។

ម៉ូប្រណីត ម៉ូវិស្វកម្ម ម៉ូសេដ្ឋកិច្ច ផលិតផលជម្រាលនីមួយៗផ្តល់នូវជម្រើសដែលមានការប្រកួតប្រជែងបំផុត។ មិនថាអតិថិជនប្រកបអាជីវកម្មម្ហូបអាហារប្រភេទណា តំរូវការប្រើប្រាស់អ្វី អាចផ្តល់ជូនអតិថិជននូវផលិតផលដែលមានតម្លៃទាបនិងល្អបំផុត។

ឆ្លងតាមរយៈឃ្លាំងផ្ទុកផលិតផលធំៗ ផលិតផលដែលមានស្រាបគ្រប់គ្រាន់ មិនចាំបាច់កក់ ងាយស្រួលសម្រាប់អតិថិជនមកយកផលិតផលពេលណាក៏បាន។

កម្មវិធីប្រមូលសិនប្រចាំឆ្នាំដើម្បីអបអរសារទរគម្រប់ខួប៣០ឆ្នាំរបស់ក្រុមហ៊ុន ក្រុមហ៊ុននឹងប្រារព្ធកម្មវិធីប្រមូសិនពិសេសដែលមានរយៈពេលចំនួន២៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែសីហា ដល់ ២៨ ខែសីហា ។ក្នុងអំឡុងពេលកម្មវិធី អតិថិជនដែលអញ្ជើញមកដល់ទីតាំងផ្ទាល់ ដោយគ្រាន់តែចំណាយទឹកប្រាក់ចំនួន  $100ឡើង និងទទួលបានកាដូពិសេសមួយភ្លាម ។ ដោយការជួនកាដូពិសេសមានរហូតអស់ពីស្តុក ៕

Address: 180-186# Mao Ste Toung Blvd Phnom Penh Tel: 023214178/010473204