ភ្នំពេញ៖ ដើម្បីអបអរសាទរថ្ងៃឈប់សម្រាកខាងមុខនេះ ក្រុមហ៊ុនអ៊ិនធឺណិត TODAY នឹងផ្តល់ជូន ល្បឿនគុណនឹង ២បន្ថែមសម្រាប់អតិថិជនតាមគេហដ្ឋានទាំងអស់ដែលមានសុពលភាពចាប់ ពីថ្ងៃទី​១៧ ដល់ ២១ ខែសីហានេះ។

កញ្ចប់សេវាកម្មតាមគេហដ្ឋានទាំងនោះរួមមាន TODAY Fiber, TODAY Fiber Home និង TODAY Fiber Plus។ ចំពោះអតិថិជនថ្មីអាចជ្រើសរើសនូវជម្រើសខាងក្រោម ដើម្បីអាច ទទួលបានការបន្ថែមជូនពិសេសនេះ។

សម្រាប់កញ្ចប់ TODAY Fiber

– ល្បឿនរហូតដល់ទៅ ៦០Mbps សម្រាប់លេងហ្គេម YouTube និង Facebook

– ល្បឿន ៥០Mbps សម្រាប់ប្រើប្រាស់កម្មវិធី E-School Cambodia

– ល្បឿន ៩Mbps សម្រាប់ការប្រើប្រាស់ផ្សេងៗ

– ថែមជូនអ៊ិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ ២ខែបន្ថែមទៀតក្នុងតម្លៃត្រឹមតែ ១៥ដុល្លារតែប៉ុណ្ណោះ

សម្រាប់កញ្ចប់ TODAY Fiber Home

– ល្បឿនរហូតដល់ទៅ ៦០Mbps សម្រាប់លេងហ្គេម YouTube និង Facebook

– ល្បឿន ៥០Mbps សម្រាប់ប្រើប្រាស់កម្មវិធី E-School Cambodia

– ល្បឿន ៩Mbps សម្រាប់ការប្រើប្រាស់ផ្សេងៗ

– ថែមជូនអ៊ិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ ២ខែបន្ថែមទៀតក្នុងតម្លៃត្រឹមតែ

១៧ដុល្លារតែប៉ុណ្ណោះ។

សម្រាប់កញ្ចប់ TODAY Fiber Plus

– ល្បឿនរហូតដល់ទៅ ៦០Mbps សម្រាប់លេងហ្គេម YouTube និង Facebook

– ល្បឿន ៥០Mbps សម្រាប់ប្រើប្រាស់កម្មវិធី E-School Cambodia

– ល្បឿន ១៥Mbps សម្រាប់ការប្រើប្រាស់ផ្សេងៗ

– ថែមជូនអ៊ិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃ ២ខែបន្ថែមទៀតក្នុងតម្លៃត្រឹមតែ

១៥.៧ដុល្លារតែប៉ុណ្ណោះ។

រាល់ការតភ្ជាប់សេវាអ៊ិនធឺណិតទាំងអស់របស់ TODAY សុទ្ធតែប្រើប្រាស់ជាមួយបច្ចេកវិទ្យា ចុងក្រោយ និងបណ្តាញខ្សែកាបអុបទិកក្រោមដី ១០០% ដែលនឹងធានាបាននូវគុណភាព សេវាជូនអតិថិជន។ អតិថិជនដែលកំពុងតែរស់នៅតាមបណ្តាលខេត្តក្រុងនានាដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត អាចទាក់ទងមកកាន់ក្រុមហ៊ុនដើម្បីទទួលយកការផ្តល់ជូនពិសេសនេះ តាមរយៈទូរសព្ទលេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។