ភ្នំពេញ៖ គ្រាន់តែចូលខែថ្មីភ្លាម ស្រាបៀរ កម្ពុជា បានប្រគល់រង្វាន់រថយន្តទំនើប Porsche ទី៤ របស់ខ្លួនជូនដល់អ្នកមានសំណាងគាស់ឈ្នះ គឺលោក ធា ថុល ពលរដ្ឋរស់នៅខេត្តសៀមរាបរួចរាល់ហើយ លើ​ឆាក​ប្រគំតន្រ្តី​ Cambodia Brew The Beat នៃស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV​ កាលពីរាត្រីថ្ងៃទី​១ សីហានេះ។

https://1.bp.blogspot.com/-OTfG1GNfyP8/XyeABOSbf9I/AAAAAAAAV_E/7NcRbUyFQcAW-0cpOQToUkclQFxfnW2tACLcBGAsYHQ/s2048/IMG_5800.JPGលោក ធា ថុល បានរៀបរាប់ទាំងទឹកមុខរំភើបថា៖ «​អរមែនទែនបង! ទីបំផុត ខ្ញុំបានទទួលរថយន្តមួយ​ដូចដែលក្រុមហ៊ុនសន្យាពិតប្រាកដមែន។ នេះដូចជាការយល់សប្តិសម្រាប់ខ្ញុំ ព្រោះ ខ្ញុំមិន​នឹកស្មាន​ដល់សោះថា ថ្ងៃណាមួយខ្ញុំក្លាយជាម្ចាស់ឡានទំនើប​អីចឹង»។

https://1.bp.blogspot.com/-ci0M6nu6fig/XyeAVZziDPI/AAAAAAAAV_g/ktcuYNEPko0dnGblIOe_BHg7Dy85_-XFgCLcBGAsYHQ/s2048/IMG_5835.JPGនាយក រោងចក្រ នៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត Zvonimir Nemet  ដែល​ជាអ្នកប្រគល់រង្វាន់ដោយផ្ទាល់ដៃ បានថ្លែងសាទរ​ និងរំពឹងថា នឹងរកឃើញអ្នកមាន​សំណាង​ជា​បន្តបន្ទាប់ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ។

https://1.bp.blogspot.com/-2Z0unx_k1kQ/XyeAZ4zQd3I/AAAAAAAAV_o/HHSiurwr_KIbecQi3TlUO1c5fpKslamZQCLcBGAsYHQ/s2048/IMG_5845.JPGលោកក៏បានថ្លែងអំណរគុណដល់អតិថិជន ដែល​តែងតែគាំទ្រ ស្រាបៀរ កម្ពុជា។ បើទោះបីមិនទាន់ត្រូវរង្វាន់ធំណាមួយ សូមបន្តគាំទ្រ និង ពិនិត្យក្រវិលកំប៉ុងជានិច្ច ដើម្បីមានឱកាសឈ្នះរង្វាន់ដូចជារថយន្ត Porsche Macan ទឹកប្រាក់​៥០​លានរៀល ​៥​លានរៀល​ និងរង្វាន់ទឹកប្រាក់ជាច្រើនទៀត។

https://1.bp.blogspot.com/-rtt7IvhMSFI/XyeAfPNYrmI/AAAAAAAAV_s/OktZwN1-Peg8HTgHZY4q72fTMJEARlypgCLcBGAsYHQ/s2048/IMG_5848.JPG

https://1.bp.blogspot.com/-aK1RPxVxj9E/XyeAkXrIrcI/AAAAAAAAV_0/bofhYA0R8ZcPz7MjatzMHW2iczCdrnTDACLcBGAsYHQ/s2048/IMG_5855.JPGhttps://1.bp.blogspot.com/-HRPkxQNT7uc/XyeAo4VJIII/AAAAAAAAWAA/veHJnkdvOOwFYqtTDKvWF-Saf-tLuhDjQCLcBGAsYHQ/s2048/IMG_5891.JPG

https://1.bp.blogspot.com/-DlKVsaoppS0/XyeAFfJxUZI/AAAAAAAAV_M/sBX5AubHSOwRM-OSkJb4xUBMBB6ezNTZwCLcBGAsYHQ/s2048/IMG_5807.JPGពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!