យោង​តាម​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ស្តី​ពី​ការ​បង្ការ និង​ត្រួតត្រា​ជំងឺឆ្លង​រាតត្បាត Covid-19 នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី Covid-19 ថ្មី​មួយ​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកជំងឺ​សរុប​នៅ​វៀតណាម​កើន​ដល់ ៦២១ នាក់ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម dtinews ដែល​បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

អ្នកជំងឺ​ថ្មី​ដែល​ឆ្លង Covid-19 គឺជា​ស្ត្រី​មាន​អាយុ​៦០​ឆ្នាំ​ដែល​មក​ពី​ខេត្ត​ក្វា​ង​ង៉ៃ​ភាគ​កណ្តាល នៃ​ប្រទេស​វៀតណាម ។ ស្ត្រី​ចំណាស់​រូប​នោះ​ជា​អ្នក​មើលថែ​នៅ​មន្ទីរពេទ្យ​ដា​ណា​ង ។ អាកា​រៈ​របស់​ស្ត្រី​ចំណាស់​រូប​នោះ​ដំបូង​ចាប់ផ្តើម​មាន​គ្រុនក្តៅ និង​ក្អក ចាប់តាំងពី​ថ្ងៃ​ទី​៣១ ខែកក្កដា ហើយ​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ Covid-19 នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ ។

តាម​ប្រភព​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ស្តី​ពី​ការ​បង្ការ និង​ត្រួតត្រា​ជំងឺឆ្លង​រាតត្បាត Covid-19​ បានបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​៦​និង​៣០​ព្រឹក ថ្ងៃ​ចន្ទ ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ ចំនួន​ករណី​ឆ្លង Covid-19 ពី​ទីក្រុង​ដា​ណា​ង​បាន​កើនឡើង​ដល់​១៧៥​ករណី​ហើយ​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែកក្កដា មក ។ ក្នុង​ចំណោម​ចំនួន​សរុប​នៃ​អ្នកជំងឺ​ទាំងអស់​មាន​អ្នកជំងឺ​ចំនួន​៣៧៣​នាក់​ត្រូវ​បានជា​សះស្បើយ និង​អ្នកជំងឺ​៦​នាក់​បាន​ស្លាប់ ៕

ប្រភព ៖ Dtinews , ដោយ ៖ សំណាង