បរទេស៖ តុលាការនៅខេត្តតាយនីញ (Tay Ninh) ប្រទេសវៀតណាម បានសម្រេចធ្វើការកាត់ទោសប្រហារជីវិតស្រ្ដីខ្មែរម្នាក់ ពាក់ព័ន្ធជាមួយករណីជួញដូរគ្រឿងញៀន ក្នុងអំឡុងពេលជំនុំជម្រះនៅថ្ងៃទី៣១ ខែកក្កដា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamplus

ជនល្មើសមានឈ្មោះ មិច ស្រីនៀង​ កើតនៅឆ្នាំ១៩៩៣ និងមានទីលំដ្ឋាននៅទីក្រុងភ្នំពេញ ត្រូវបានកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម ដោយរូបនាងបានជួញដូរគ្រឿងញៀន៥កញ្ចប់ ប្រភេទមេតំហ្វេតាមីនទម្ងន់៤៩៤៣ក្រាម។

ប៉ូលិសវៀតណាម បានចាប់ខ្លួនស្ត្រីខ្មែរខាងលើ នៅច្រកអន្តរជាតិម៉ុកបៃ (Moc Bai) នៅខេត្តតាយនីញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ៕