រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ជាមួយនឹង​ឥដ្ឋ​ខ្យល់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង​បន្ទប់​ជួល ជាន់​ទី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​២ សង្កាត់ ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ សព​នារី​ខាងលើ​មានឈ្មោះ ស្រី ល័​ក្ខ អាយុ​២៦​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ មានស្រុក​កំណើត នៅ​ខេត្តព្រៃវែង​។

បើ​តាម​ប្រភព​ពី​ប្អូនស្រី​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា នារី​ខាងលើ​បាន​ឡាយ​វី​ដេ​អូ​យំ​ស្រែក​ហើយ​ក៏​ទៅ​ចង​.​ក​សម្លាប់​ខ្លួន ពេល​នោះ​រូប​គាត់​ក៏​ស្ទុះ​ទៅ​មើល​ក៏​ឃើញ​នារី​នោះ​ចង​.​ក​ជាមួយ​ខ្សែ​អង្រឹង​ជាមួយនឹង​ឥដ្ឋ​ខ្យល់​លើ​បង្អួច​ត្រដរខ្យល់​ទៅ​ហើយ ។ រូប​គាត់​ក៏​រត់​ទៅ​ប្រាប់​អ្នក​ជិតខាង​ឱ្យមក​ជួយ​តែ​កម្ម​អកុសល​នារី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នារី​រង​គ្រោះ​ខាងលើ​មុន​នឹង​សម្លាប់​ខ្លួន​រូប​គាត់​បានឮ​សំឡេង​ឈ្លោះ​គ្នា​ជាមួយ​ប្តី​តែ​មិនដឹង​ឈ្លោះ​គ្នា​រឿង​អី​នោះ​ទេ ក្រោយមក​ប្តី​នោះ​បាន​ចេញ​ទៅ​បាត់​ធ្វើ​ឱ្យ​នារី​រង​គ្រោះ​ខាងលើ​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ​ទៅ ។

ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សព​នារី​រង​គ្រោះ រួច​ក៏​បាន​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​ពិតជា​ស្លាប់ ដោយ​អត្តឃាត​ពិតប្រាកដ​មែន សព​ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕