វៀតណាម៖ បន្ទាប់ពីបានជួបរលកទី ២​ នៃរោគរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី ៣១ ខែកក្កដា អជ្ញាធរក្រុងដាណាង បានជ្រើសរើសពហុកីឡាដ្ឋាន Tien Son Sports Palace សម្រាប់ធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្នផ្ទុកអ្នកជំងឺកូវីដ ។

ពហុកីឡាដ្ឋានខាងលើនេះ មានផ្ទៃទំហំ ២,៤០០ ម៉ែត្រការ៉េ ដែលតាមការព្យាករណ៍បានឲ្យដឹងថា អាចដំឡើងគ្រែអ្នកជំងឺបាន ២,០០០គ្រឿង ស្មើរនឹង ២,០០០នាក់ ។

ខណៈពហុកីឡាដ្ឋាន Tien Son Sports Palace កំពុងត្រូវបានរុះរើពីសំណាក់កម្លាំងពលកម្មមនុស្សជាច្រើននាក់ ព្រមទាំងរៀបចំកន្លែងស្តុកថ្នាំពេទ្យផងដែរ ។

សូមបញ្ជាក់ថា រលកទី ២​ នៃរោគរាតត្បាតកូវីដ១៩ នៅវៀតណាម កំពុងស្ថិតនៅដំណាក់កាលឆ្លងជាសហគមន៍ទៅហើយ ៕
ប្រភព៖ blogtamsu