ភ្នំពេញ៖ អតីតពលករខ្មែរត្រឡប់​ពី​​បម្រើ​ការនៅ​​​ថៃ​​ លោក សឹម ផុល ដែល​កំពុងពិបាកចិត្តត្បិតការងារ​ត្រូវផ្អាក ហើយ​ព្រំដែនក៏មិនទាន់បើកវិញ​ មាន​សំណាង​គាស់ឈ្នះប្រាក់​៥​លានរៀល កាលពីថ្ងៃទី​២៤ ខែ​កក្កដា ដែល​​ជួយសម្រាល​​ជីវភាពរបស់​គាត់​​បានមួយកម្រិត។

លោក សឹម ផុល បច្ចុប្បន្ន​​រស់នៅភូមិបោះដូង ឃុំសុខៈគិរី ស្រុកមោឫស្សី ខេត្តបាត់ដំបង មាន​សំណាង​ឈ្នះ​រង្វាន់​ពី​វើក WURKZ ដែល​កូន​ស្រី​ទិញ​ឲ្យ។

លោក​ថា «ពេល​កំពុង​​គាស់វើក WURKZ ពួកម៉ាកដែលកំពុងដាំ​ស្វាយចន្ទីជាមួយគ្នាក៏និយាយលេងថា តិចត្រូវ​៥ពាន់ ស្រាប់តែខ្ញុំតបទាំងមើលក្រវិល ដែលនៅនឹងដៃមិនលែងថា ៥​លាន​មិនមែន៥ពាន់ទេ រួចបានខ្ញុំលោតអររំភើបស្រែកប្រាប់ប្រពន្ធដែលនៅជិតនោះថា ត្រូវវើក WURKZ ៥លានហើយ»។

ទឹកប្រាក់នេះ លោកនឹងយកទៅទិញគោមួយ គ្រាន់បង្កាត់យកកូនលក់បានថ្លៃដើម្បីទ្រទ្រង់ជីវភាព។

នៅមានអ្នកឈ្នះរង្វាន់ទឹកប្រាក់​៥​លានរៀលពីវើកច្រើននាក់​ទៀត​ក្នុងរយៈពេល១សប្តាហ៍ រាប់ចាប់ពីថ្ងៃទី ២០-២៧ រួមមាន៖ ភ្នំពេញ ៧ នាក់, រតនគិរី ៣ នាក់, បាត់ដំបង ២ នាក់, សៀមរាប ៣ នាក់, កំពង់ឆ្នាំង ១ នាក់, តាកែវ ៣ នាក់, បន្ទាយមានជ័យ ១ នាក់, ប៉ៃលិន ៣ នាក់, កំពង់ធំ ១ នាក់, កំពង់ស្ពឺ ៤ នាក់,​ កណ្តាល ៤ នាក់, ស្វាយរៀង ៨ នាក់, ក្រចេះ ១ នាក់, ត្បូងឃ្មុំ ១​ នាក់, ព្រះវិហារ ១ នាក់, កំពត ១ នាក់, ពោធិ៍សាត់ ២ នាក់, ឧត្តរមានជ័យ ១ នាក់ និង ខេត្តព្រះសីហនុ ២ នាក់។

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ផ្តល់រង្វាន់ជាច្រើនរយរង្វាន់នៅក្នុងក្រវិលកំប៉ុង រួមមានទឹកប្រាក់សុទ្ធ៥០លានរៀល,​ ៥​លានរៀល,​ ១លានរៀល​, ១​ម៉ឺន​រៀល, ៥ពាន់រៀល, និង វើក WURKZ ជាច្រើនកំប៉ុងទៀត។

ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ សូម​ពិនិត្យ​ក្រវិលកំប៉ុង ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់៕