ក្រសួងការងាររបស់ប្រទេសជប៉ុននិយាយថា មានប្រជាជនជាង ៤ ម៉ឺននាក់ នៅទូទាំងប្រទេសបានបាត់បង់ការងារ ដោយសារការឆ្លងរាលដាលមេរោគកូរ៉ូណា។

ក្រសួងបាននិយាយថា ប្រជាជន៤០,០៣២ នាក់បានក្លាយជាអ្នកអត់ការងារធ្វើនៅចន្លោះចុងខែមករានិង ខែកក្កដា បន្ទាប់ពីពួកគេត្រូវបានផ្អាកពីការងារ ឬមិនបាន បន្តកិច្ចសន្យារបស់ពួកគេ។ យ៉ាងហោចណាស់មានបុគ្គលិកចំនួន ១៥,០០០នាក់ ក្នុងចំណោមពួកគេគឺជាបុគ្គលិកទូទៅ រួមទាំងបុគ្គលិកបណ្តោះអាសន្ននិងអ្នកធ្វើការក្រៅម៉ោង។

ចំនួនមនុស្សដោយសារការផ្ទុះមេរោគនេះបានឡើងដល់ ១ម៉ឺននាក់ ក្នុងរយៈពេល៣ខែជាប់គ្នាគឺចាប់ពីខែឧសភាដល់ខែកក្កដា។ ការបាត់បង់ការងារគឺជាបញ្ហាធ្ងន់ធ្ងរជាខ្លាំង នៅក្នុងវិស័យសណ្ឋាគាឬកន្លែងស្នាក់នៅ និងភោជនីយដ្ឋាន ហើយក៏កំពុងកើតឡើងនៅក្នុងវិស័យផលិតកម្មផងដែរ។

ក្រុមមន្រ្តីបាននិយាយថាគិតត្រឹមដើមសប្តាហ៍នេះក្រុមហ៊ុនជាង ៦១ម៉ឺន បានដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាល ដើម្បីរក្សាការងារនៅពេលមាន វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាត ហើយក្រុមហ៊ុនជិត៥សែនត្រូវបានគេយល់ព្រម។ ក្រសួងនិយាយថា នឹងបន្តជម្រុញឱ្យអាជីវកម្មប្រើកម្មវិធីឧបត្ថម្ភធន ដើម្បីរក្សាបុគ្គលិករបស់ពួកគេ។