ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរីបានរាយការណ៍ពីការខាតបង់ប្រចាំត្រីមាសដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនចំនួន ១.១ ពាន់លានដុល្លារសឹង្ហបុរី ដោយសារការធ្វើដំណើរអន្តរជាតិស្ទើរតែទាំងអស់ ត្រូវបានបញ្ឈប់ដោយសារជំងឺរាតត្បាត ។

ក្រុមហ៊ុនអាកាសចរណ៍បានកាត់បន្ថយសេវាកម្មដឹកអ្នកដំណើររបស់ខ្លួនមកត្រឹមតែ ៤.១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ជាមួយនឹងប្រាក់ចំណូលសរុបធ្លាក់ចុះ ៨០ ភាគរយ ដែលជាការដួលរលំ ការលក់ស្ទើរតែទាំងស្រុង។ រយៈពេលពីខែមករាដល់ខែមីនាឆ្នាំ ២០២០ ការខាតបង់លើការឡើងថ្លៃ ប្រេងឥន្ធនៈ ក្នុងត្រីមាសទី ១ គឺមានតំលៃ ៥៣៥ លានដុល្លារសឹង្ហបុរី ។

ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានចំណាយទឹកប្រាក់ចំនួន ១២៧ លានដុល្លារ សឹង្ហបុរីនៅក្នុងត្រីមាសទី ១ ពីការចំណាយរបស់ក្រុមហ៊ុន និងថ្លៃដើមនៃសាច់ប្រាក់ដែលបានពីភាគហ៊ុន ៤៩ ភាគរយរបស់ខ្លួននៅក្នុងក្រុមហ៊ុន NokScoot ដែលបានដួលរលំ កាលពីខែមិថុនាឆ្នាំ ២០២០ ។

កាលពីពេលថ្មីៗនេះ សមាគមពាណិជ្ជកម្មអាកាសចរណ៍ បានរាយការណ៍ថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាសនឹងវិលត្រឡប់មករកកម្រិតដូច្នេះឆ្នាំ២០១៩ វិញនៅត្រឹមឆ្នាំ ២០២៤ គឺយូរជាងការរំពឹងទុកដោយកត់សម្គាល់ថា ទីផ្សារអន្តរជាតិនៅតែបិទ។