ទោះបីជាមានបញ្ហាត្រូវដោះស្រាយ ជាមួយបណ្តាប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក អង់គ្លេសនិងប្រទេសអូស្រ្តាលី ក៏ដោយក៏ក្រុមហ៊ុន Huawei នៅតែមានអ្វីដែលត្រូវ អបអរសាទរដែរ។

បច្ចុប្បន្ន ក្រុមហ៊ុននេះបានដណ្តើមយកតំណែងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុត របស់ពិភពលោកពីក្រុមហ៊ុនសាមសុង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវ Canalys បានឲ្យដឹងថា ក្រុមហ៊ុន Huawei បាននាំចេញទូរស័ព្ទចំនួន ៥៥.៨ លានគ្រឿងនៅត្រីមាសទីមួយ រហូតដល់ខែមិថុនា ខណះដែលក្រុមហ៊ុនសាមស៊ុងលក់បាន ៥៣.៧លាន គ្រឿង។

ក្រុមហ៊ុនចិនមួយនេះ បានមើលឃើញពីការលក់ជាអន្ដរជាតិ ដែលត្រូវបានរងការវាយប្រហារ ដោយសារការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ បានដាក់កម្រិតលើការប្រើប្រាស់បន្ទះឈីបនិងSoftware រួមទាំងកម្មវិធីក្រុមហ៊ុនGoogle។ ប៉ុន្តែក្រុមហ៊ុន Huawei នៅតែទទួលបានតំណែងជាក្រុមហ៊ុនលក់ទូរស័ព្ទកំពូល ដោយសារការលក់មនុស្សយន្តនៅក្នុងទីផ្សារក្នុងស្រុក មានតំរូវការបានងើបឡើងវិញឆាប់ជាងកន្លែងផ្សេង។

ទោះជាយ៉ាងណា ការលក់របស់ក្រុមហ៊ុននេះ នៅតែធ្លាក់ចុះប្រចាំឆ្នាំត្រឹម ៥% ប៉ុន្តែការលក់បានវ៉ាដាច់ លើគូប្រជែងប្រទេសកូរ៉េខាងត្បូងរបស់ខ្លួន៣០ ភាគរយ។ ពាណិជ្ជករម្នាក់បានប្រាប់ព័ត៌មានរ៉យទ័រថាក្រុមហ៊ុនអាចនឹងបាត់បង់តំណែងកំពូលនេះនៅពេលដែលទីផ្សារអន្តរជាតិងើបឡើងវិញ។