ភ្នំពេញ៖ ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ បានឡាយវីដេអូយំស្រែកបានបន្តិច រួចចងកសម្លាប់ខ្លួននោះ ត្រូវបានរាយការណ៍បន្ថែមមកថា នាងមានផ្ទៃពោះ៣ខែហើយ។

ស្រ្តីមានផ្ទៃពោះ៣ខែហើយនេះ បានគិតខ្លី ចងកធ្វើអត្តឃាតសម្លាប់ខ្លួន កាលវេលាម៉ោង ៩និង១០នាទីយប់ នៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្ដីរងគ្រោះឈ្មោះ ស្រីល័ក្ខ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តព្រៃវែង។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឮសំឡេងឈ្លោះគ្នា មួយសន្ទុះក្រោយកស្ងាត់ទៅវិញ ស្រាប់តែគេឃើញប្ដីបានចុះពីផ្ទះចេញទៅបាត់ ស្រ្តីរងគ្រោះក៍បានឡាយវីដេអូយំស្រែក មួយសន្ទុះ ក៍ស្ងាត់ឈឹង ។

ប្រភពបន្តទៀតថា ស្រាប់តែអ្នកនៅបន្ទប់ជិតគ្នាបានទៅអើតមើល ស្រាប់តែឃើញនារីរងគ្រោះខាងលើ ចងកស្លាប់បាត់ទៅហើយរួចករាយការណ៏ប្រាប់ម្ចាស់ផ្ទះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា នារីរងគ្រោះពិតជាស្លាប់ដោយចងកអត្តឃាតពិតប្រាកដមែន រួចបានដឹកសាកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕