រាជធានីភ្នំពេញ៖ ការដាក់អន្ទាក់បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាបង្កហានិភ័យនៃការចម្លងមេរោគ ពីសត្វទៅមនុស្សថែមទៀតផង។ នេះបើយោងតាមអង្គការ WWF។

អង្គការ WWF កំពុងអំពាវនាវជាសកលឱ្យមានការទទួលស្គាល់និងអនុវត្តគោលការណ៍ សុខភាពតែមួយ ‘One Health’ ដោយផ្សារភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថាន ដែលយើងពឹងអាស្រ័យរួមគ្នា ហើយទទូចសុំឱ្យគោលការណ៍នេះត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើសេចក្តីសម្រេចស្តីពីសត្វព្រៃ និងការប្រើប្រាស់ដីធ្លី៕