បរទេស៖ នាព្រឹកថ្ងៃសៅរ៌ ទី០១ ខែកក្កដា​ ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាម​ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១២នាក់ថែមទៀត ក្នុងចំណោមករណីថ្មីៗនេះមានបុរស ៨នាក់ និងស្ត្រី ៤នាក់ ត្រូវបានកត់ត្រានៅកណ្តាលទីក្រុងដាណាង។ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់៥៥៨នាក់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

គិតត្រឹមព្រឹកនេះ ក្នុងចំណោមអ្នកជំងឺទាំង ៥៥៨ នាក់ ដែលបានបញ្ជាក់ មានករណីចំនួន៣០២ជាករណីនាំចូល ហើយ ១១៦ ផ្សេងទៀតទាក់ទងនឹងការផ្ទុះឡើងនៅកណ្តាលទីក្រុងដាណាង ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដាមកម្លេះ ខណៈពេលនេះមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន២នាក់៕