ភ្នំពេញ៖ ម្តាយបង្កើតតារាសម្តែងស្រី ប៉ែនសុផានី បានទទួលមរណភាពកាលពីម៉ោង១១ថ្ងៃត្រង់ទី៣១ ខែកក្កដាឆ្នាំ២០២០ កន្លងមកនេះ។

ម្តាយរបស់អ្នកស្រីប៉ែន សុផានី មានវ័យ៦៩ឆ្នាំ មានជម្ងឺមហារីកស្បូន អស់រយៈ១០ឆ្នាំមកហើយ ដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ចុងក្រោយនេះ បានធ្វើទុក្ខម្តាយរបស់អ្នកស្រីខ្លាំងរហូតដល់ទទួលមរណភាពតែម្តង។

អ្នកស្រី ប៉ែន សុផានី បានឱ្យដឹងថា ពិធីបុណ្យសពរបស់ម្តាយរបស់អ្នកស្រី ធ្វើរយៈពេលបីថ្ងៃដោយតម្កល់សពមិនបូជាដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ ពិធីបញ្ចុះសពរបស់ម្តាយនៅយកសពទៅបញ្ចុះក្នុងទឹកដីខេត្តកំពត នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ហើយពិធីបុណ្យ៧ថ្ងៃនិង១០០ថ្ងៃនោះ អ្នកស្រីមិនទាន់សម្រេចថាថ្ងៃណានៅឡើយទេ៕