រាជធានីភ្នំពេញ÷ ជួរភ្នំក្រវាញ គឺជាតំបន់ព្រៃភ្នំ នៅប៉ែកនារិតីនៃប្រទេសកម្ពុជា និងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូរណ៍បែប ជាពិសេសតំបន់ព្រៃភ្នំនេះ មានទំហំជាង១,៥លានហិកតា។ ជួរភ្នំក្រវាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសហការគ្នាល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាអាទិ៍ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីធ្វើការរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ ធានាឱ្យបាននូវតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស រក្សាគុណភាពប្រព័ន្ធអេកូឡូស៊ី បង្កើនគម្របបៃតង ការរស់នៅដោយចីរភាព ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ក្រសួងបរិស្ថានសហការអនុវត្តកម្មវិធីរេដបូក(REDD+)ជាមួយដៃគូ ដើម្បីលក់កាបូនសម្រាប់ការរស់នៅដោយចីរភាព និងដើម្បីផ្តល់ឱកាសថែមទៀតដល់សហគមន៍ ក្នុងការគិតគូរពីបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ តាមទិសស្លោក«បញ្ឈប់ការកាប់ព្រៃ ងាកមករក្សាព្រៃឈរ ដើម្បីជីវភាពរុងរឿងនៅពេលអនាគត»៕

សូមប្រិយមិត្តទស្សនាវីដេអូនៅខាងក្រោមនេះ៖