ទីក្រុង​ប៊ី​ង​ហ្គូ​រូ ៖ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ពី​ការ​កើនឡើង​នូវ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយពេល​នេះ​ឥណ្ឌា​មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប ១,៦៤ លាន​នាក់​ហើយ នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​ទប់ស្កាត់​វីរុស​រាតត្បាត​នេះ​ក្នុង​គោលបំណង​ស្តារ​សេដ្ឋកិច្ច​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ខណៈ​ពេល​ដែល​កំពុង​ព្យាយាម​បង្កើន​ការ​ធ្វើតេស្ដ​ជា​រៀងរាល់ថ្ងៃ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

ក្រសួងសុខាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ថា អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​បាន​កើនឡើង​ដល់​ទៅ​៥៥,០៧៨​ករណី​ក្នុង​រយៈពេល​ត្រឹមតែ​២៤​ម៉ោង ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ពី​៧៧៩​នាក់​ដល់ ៣៥,៧៤៧ នាក់ ។

ក្រសួង​ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្លួន​មាន​គោលបំណង​បង្កើន​សមត្ថភាព​វិស័យ​សុខាភិបាល​របស់​ប្រទេស​នេះ​បន្ថែម​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​កូ​វី​ដ​១៩​លើ​ចំនួន​មនុស្ស​១​លាន​នាក់​ក្នុង​មួយ​ថ្ងៃ និង​បាន​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន​៦០០,០០០​នាក់​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​នៃ​ប្រ​ទស​ឥណ្ឌា​នៅ​ស​ប្តា​ហ៍​នេះ​បាន​ប្រកាស​បើក​សាលារៀន និង​កន្លែង​ហាត់​កាយសម្ព័ន្ធ​ឡើង​វិញ ហើយ​បាន​លុប​ចោលការ​រឹត​បន្តឹង​លើ​វិធានការ​ទប់ស្កាត់​ការ​រីក​រាល​ដាន​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩​ផង​ដែរ​ក្នុង​គោលបំណង​ដើម្បី​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង