រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កិច្ច​ពិភាក្សា​ជាមួយ​អ៊ី​រ៉​ង់​អំពី​ការ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​ក្រែ​ន​មួយ​កាលពី​ក្នុង​ខែមករា ពេល​នេះ​គឺ​មាន​លក្ខណៈ​វិជ្ជមាន ប៉ុន្តែ​វា​ឆាប់​ពេក​ក្នុង​ការ​ពិចារណា​ថា ក្រុង​តេ​អេ​រ៉​ង់​នឹង​យល់ព្រម​បង់ប្រាក់​ប៉ុន្មាន ។

លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​បាន​ថ្លែង​ថា ៖«​កិច្ច​ពិភាក្សា​មាន​រយៈពេល​១១​ម៉ោង​ត្រូវ​បាន​បញ្ចប់​កាលពី​យប់មិញ ដោយ​ឈាន​ទៅ​រក​ភាព​វិជ្ជមាន ។ អ៊ី​រ៉​ង់​បាន​សម្រេច​កិច្ចព្រមព្រៀង និង​ការ​ការ​ស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព និង​មិន​លំអៀង​» ។

កងកម្លាំង​អ៊ី​រ៉​ង់​បាន​និយាយ​ថា ពួក​គេ​បាន​បាញ់​ទម្លាក់​យន្ដហោះ​អ៊ែ​រ​ប៊ូ​អ៊ី​ង ៧៣៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្ដរជាតិ​អ៊ុយ​ក្រែ​ន បន្ទាប់​ពី​បាន​ឆ្លង​ខុស​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រ៉ា​ដា​មី​ស៊ី​ល នៅ​ពេល​ដែល​មាន​ភាព​តានតឹង​ជាមួយ​សហរដ្ឋអាមេរិក​បាន​កើនឡើង ។ មនុស្ស​ទាំងអស់​១៧៦​នាក់​នៅ​លើ​យន្តហោះ​រួម​ទាំង​ជនជាតិ​កា​ណា​ដា ៥៧ នាក់​ត្រូវ​បាន​សម្លាប់​ដោយសារ​ឧប្បត្តិហេតុ​បាញ់​ទម្លាក់​យន្តហោះ ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង