ភ្នំពេញ៖ ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless មានការកើនឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយ 42 ​ ភាគរយ នៃប្រតិបត្តិការកាតទាំងអស់ ត្រូវបានធ្វើឡើងដោយដោយគ្រាន់តែប៉ះកាតជាមួយម៉ាស៊ីនឆូតកាតភ្លាម ទូទាត់បានភ្លាម “ ប៉ះដើម្បីបង់ប្រាក់” ។

ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក Visa បានបើកយុទ្ធនាការលើកកម្ពស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless ដោយចាប់ដៃគូជាមួយក្រុមហ៊ុនដែលមានស្លាកសញ្ញាល្បីៗមួយចំនួន រួមមាន ផ្សារទំនើប DFI Lucky, AEON និង AEON MaxValu និង ស្ថានីយប្រេងឥន្ធនៈ Caltex ជាដើម។ តាមរយៈការដាក់ឲ្យប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless នៅតាមបណ្តាសាខាផ្សារ និងហាងទំនើបទាំងអស់នេះ Visa សង្ឃឹមថានិងអាចផ្តល់ជូនអតិថិជននូវការអប់រំស្តីពីរអត្ថប្រយោជន៍នៃវិធីសាស្រ្តទូទាត់ប្រាក់ថ្មីៗក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19​ ដែលស្ថិតការអនុវត្តគម្លាតសង្គមជាងពេលណាៗទាំងអស់។ នៅក្នុងកិច្ចសម្ភាសន៍នៅថ្ងៃនេះ Visa នឹងចែករំលែកពីការសហការក្នុងនាមភាពជាដៃគូទាំងនេះ និងថាតើពួកគាត់អាចផ្តល់សេវាកម្មដល់អថិជនតាមរបៀបណា ដើម្បីផ្លាស់ប្តូរវិធីសាស្ត្រដែលអតិថិជនអាចបង់ប្រាក់សម្រាប់ទំនិញ និងសេវាកម្មដែលពួកគាត់ត្រូវការ។

ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless គឺជាមធ្យោបាយទូទាត់ថ្មីមួយដែលមានភាពងាយស្រួលជាងមុន ជាងមុន រហ័ស និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រាន់តែប៉ះ Visa កាត នៅជិតម៉ាស៊ីនគិតប្រាក់ដើម្បីធ្វើប្រតិបត្តិការក្នុងការទិញទំនិញរហូតដល់ ៥០ដុល្លារ ដោយមិនតម្រូវឲ្យមានការចុះហត្ថលេខាអ្វីឡើយ។ តែប្រសិនបើការទិញលើសពីទឹកប្រាក់ ៥០ដុល្លារ អតិថិជននឹងតម្រូវឲ្យចុះហត្ថលេខា ឬ បញ្ចូលលេខសម្ងាត់ដើម្បីធ្វើប្រតិបត្តិការ។ បច្ចេកវិទ្យា Contactless នេះប្រើប្រាស់បន្ទះឈីបបំពាក់ដោយអង់តែនតូចៗដែលផ្តល់លក្ខណៈងាយស្រួលដល់ម៉ាស៊ីនគិតប្រាក់អាច​ទទួលសញ្ញាបាននៅក្នុងរយៈចំងាយជិត ៤ សង់ទីម៉ែត្រ ឬ តិចជាងនេះ។

ក្នុងអំឡុងពេលប្រតិបត្តិការ កាតរបស់អ្នកនឹងស្ថិតនៅក្នុងដៃជានិច្ច ហើយវាជាការទូទាត់ដ៏ឆាប់រហ័សបំផុត តាមរយៈការប្រើបច្ចេកវិទ្យា Contactless ម៉ាស៊ីនគិតប្រាក់អាចទទួលរលកសញ្ញាពីកាតរបស់អ្នក ដោយប្រើពេលតិចជាងកន្លះវិនាទី​ប៉ុណ្ណោះ។
ជាមួយបច្ចេកវិទ្យា Contactless នេះ ម្ចាស់កាតអាចធ្វើការទូទាត់នៅគ្រប់ទីកន្លែងគិតប្រាក់ដោយគ្រាន់តែប៉ះកាតដើម្បីទូទាត់ប្រាក់នៅគ្រប់ទីកន្លែងដែលអ្នកឃើញនិមិត្តសញ្ញាបច្ចេកវិទ្យា Contactless នៅកន្លែងគិតលុយ ហើយក្នុងករណីដែលអ្នកលក់ ឬអ្នកផ្តល់សេវាកម្ម មិនមានបច្ចេកវិទ្យា Contactless ដែលត្រូវគ្នានឹងកាតរបស់អ្នក អ្នកនៅតែអាចឆូតកាត ឬបញ្ចូលលេខកូដ ដើម្បីបញ្ចប់ប្រតិបត្តិការទូទាត់បានដូចគ្នា។

ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ផ្តល់ជម្រើសជាច្រើនដល់អ្នកប្រើប្រាស់ក្នុងការទូទាត់សាច់ប្រាក់។ ជំនួសឲ្យការយកសាច់ប្រាក់តាមខ្លួន ឥឡូវនេះអ្នកគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតជាការស្រេច។ កាតដែលមានបច្ចេកវិទ្យា Contactless អនុញ្ញាតឲ្យយើងធ្វើការទូទាត់ងាយស្រួល និងលឿនជាងមុន នឹងជាជម្រើសដ៏ល្អក្នុងការទូទាត់នៅពេលធ្វើដំណើរ។ មិនថាអ្នកបង់ប្រាក់នៅបញ្ឈរសេវាកម្ម ឬ ចូលចាក់សាំងនោះទេ ការទូទាត់រហ័សអាចកាត់បន្ថយការតម្រង់ជួរ និងជួយអោយអ្នកកាន់តែមានភាពងាយស្រួលក្នុងការចាក់ប្រេងបំពេញយានយន្តរបស់អ្នក។ ហើយជាមួយនឹងការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺ Covid-19 ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless មានអត្ថប្រយោជន៍ច្រើនជាងពេលណាៗទាំងអស់កំលុងពេលអតិថិជនកំពុងសម្លឹងរកវិធីកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់លើវត្ថុនានានៅតាមទីសាធារណៈ​។

សម្រាប់អាជីវករការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless អាចអនុញ្ញាតឲ្យពួកគេចំណាយពេលតិចក្នុងការចាត់ចែងសាច់ប្រាក់ ឬលើប្រតិបត្តិការម៉ាស៊ីនឆូតកាត ដែលមានន័យថាពួកគេអាចផ្តោតលើសកម្មភាពផ្សេងៗនៃការងាររបស់ពួកគេ។ ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless អាចផ្តល់នូវប្រសិទ្ធិភាពប្រតិបត្តិការកាន់តែប្រសើរសម្រាប់អាជីវកម្ម។ ការប៉ះកាតដើម្បីបង់ប្រាក់ ក៏ផ្តល់ជូនអតិថិជននូវបទពិសោធរួមមួយដ៏ប្រសើរជាងមុន ដែលធ្វើអោយអតិថិជនកាត់តែមានទំនុកចិត្ត និងភាពស្មោះត្រង់ចំពោះស្លាកសញ្ញាដែលទទួលយកការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless។

អាទិភាពចំបងរបស់ Visa គឺធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់អតិថិជនរបស់យើងកាន់តែងាយស្រួល ដូច្នេះការសហការជាមួយ ក្រុមហ៊ុន DFI (ផ្សារទំនើបឡាក់គី) ផ្សារទំនើប Aeon និង Aeon MaxValu ផ្សារទំនើបនានា និងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ជាដើមនេះ គឺយើងបានដាក់ឲ្យមានការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ដូចជាការទិញគ្រឿងទេស និងចាក់ប្រេងឥន្ធនៈ ដែលជាចំណុចសំខាន់មួយសម្រាប់ជីវភាពប្រចាំថ្ងៃពួកយើង។ ការចាប់ដៃគូជាមួយបណ្តារហាងលក់រាយ និងកន្លែងផ្តល់សេវាកម្មដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេស អតិថិជនអាចទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នៅទីតាំងផ្សេងៗបានច្រើនជាងកាលពីមុន ហើយទទួលបានអត្ថប្រយោជន៍ពីវិធីទូទាត់ប្រាក់នេះនៅក្នុងជីវភាពនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ដើម្បីពន្លឿនដល់ការទទួលយកការទូទាត់ប្រាក់បែបថ្មីនេះ Visa កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការណែនាំបច្ចេកវិទ្យាថ្មីនេះ ប៉ុន្តែជឿជាក់ថាជម្រើសនៃការទូទាត់ប្រាក់របស់ប្រជាជនកម្ពុជាយើងនឹងមានការផ្លាស់ប្តូរ។ នៅក្នុងប្រទេសកម្ពុជាជុំវិញ Visa ប្រតិបត្តិការ មានចំនួន 42% ត្រូវបានធ្វើឡើងដោយការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ដូច្នេះបើយើងក្រលេកមើលមកវិញ ប្រជាជនយើងមានការរីកចម្រើនខ្លាំងលើការប្រើប្រាស់វិធីសាស្រ្តនៃការទូទាត់បែបថ្មីនេះ។

យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការទូទាត់របស់អតិថិជនប្រើប្រាស់ Visa កាតកាលពីពេលថ្មីៗនេះបានបង្ហាញថាប្រមាណមួយភាគបីនៃអតិថិជន ចាប់អារម្មណ៍ក្នុងការប្រើប្រាស់កាតដែលមានបច្ចេកវិទ្យា Contactless ឬ ប្រើទូរស័ព្ទដៃដើម្បីធ្វើការទូទាត់ប្រាក់ ។ ៧៩% នៃអ្នកប្រើប្រាស់បាននិយាយថាពួកគេចាប់អារម្មណ៍ក្នុងការប្រើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ចល័តនៅតាមផ្សារទំនើបនានា នេះបញ្ជាក់ថាអតិថិជនហាក់ដូចជាមានឆន្ទៈក្នុងការប្រើប្រាស់បច្ចេកវិទ្យា Contactless សម្រាប់ការចំណាយប្រចាំថ្ងៃ។

តាមរយៈដៃគូអ្នកអាជីវកម្មដែលយើងមានជាមួយក្រុមហ៊ុន DFI (ផ្សារទំនើបឡាក់គី)ផ្សារទំនើប Aeon និង Aeon MaxValu ផ្សារទំនើបនានា និងស្ថានីយ៍ប្រេងឥន្ធនៈ Caltex អតិថិជននឹងបានយល់ដឹងអំពីវត្តមានព្រមទាំងអត្ថប្រយោជន៍នៃការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless បានកាន់តែច្រើន។ Visa កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយពាណិជ្ជករជាដៃគូរបស់យើង ដើម្បីបង្កើនការប្រើប្រាស់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless ដោយបន្តយុទ្ធនាការផ្សព្វផ្សាយ និងបន្តប្រើប្រាស់ការទទួលយកវិធីសាស្រ្តនៃការទូទាត់ថ្មីនេះទៅតាមតម្រូវការអតិថិជននៅតាមទីតាំងលក់នានា។

ជាមួយគ្នានេះ Visa បានបង្កើតយុទ្ធនាផ្សព្វផ្សាយជាច្រើនដើម្បីជួយលើកទឹកចិត្តដល់ការទទួលយកវិធីសាស្រ្តនៃការទូទាត់ថ្មីនេះឲ្យកាន់តែទូលំទូលាយពីអ្នកប្រើប្រាស់។ ចាប់តាំងពីដើមខែកក្កដាមក ម្ចាស់ Visa កាត ដែលមានបំពាក់នូវបច្ចេកវិទ្យា Contactless អាចចាក់សាំងនៅ ស្ថានីយ៍ប្រេងឥន្ធនៈ Caltex ដែលបានជ្រើសរើសទាំង ១៨ ស្ថានីយ ពួកគាត់នឹងទទួលបានការបញ្ចុះតម្លៃ ០,៣ ដុល្លារភ្លាមៗ នៅពេលចំណាយចាក់សាំងចាប់ពី ២ ដុល្លារ ឡើងទៅនៅក្នុងប្រតិបត្តិការតែមួយតាមរយៈការទូទាត់តាមបច្ចេកវិទ្យា Contactless នេះ។

ជាមួយគ្នានេះផងដែរ ចាប់តាំងពីថ្ងៃទី ១៨ ខែមិថុនា ម្ចាស់ Visa កាត ដែលចំណាយជាលើសពី 20 ដុល្លារ នៅផ្សារទំនើប Aeon និង Aeon MaxValu និងទទួលបានប័ណ្ណទឹកប្រាក់ 3ដុល្លារ សម្រាប់ការទិញទំនិញលើកក្រោយ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមសាកសួរព័ត៌មានលម្អិតនៅតាមទីតាំងនីមួយៗដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ ។ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួលសម្រាប់ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless យើងក៏បានកំពុងធ្វើការទៅលើភាពជាដៃគូជាមួយអាជីវកម្មដទៃទៀត រួមជាមួយការផ្សព្វផ្សាយការលើកទឹកចិត្តតាមបែបផ្សេងៗគ្នាជាច្រើន ៕