ទីក្រុង​ប៉ី​ជី​ង ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ប្រទេស​ចិន​បាន​ច្រាន​ចោលការ​ចោទប្រកាន់​មួយ​ដែល​ថា ក្រុម Hacker បាន​ភ្ជាប់​ទំនាក់ទំនង​ទៅ​នឹង​រដ្ឋាភិបាល​របស់​ប្រទេស​ចិន ហើយ​បាន​កំណត់​គោលដៅ​ដើម្បី​ជ្រៀង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​របស់​ក្រុមហ៊ុន Moderna Inc ដែល​ជា​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក កំពុង​ផ្តោត​សំខាន់​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ និង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ដើម្បី​ចូល​លួច​ទិន្នន័យ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក វ៉ាង វេន បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ភ្លាម​ៗ​ថា ការ​ចោទប្រកាន់​នេះ​គឺ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​គ្មាន​ភស្តុ​តាង ហើយ​ចិន​មិន​ចាំបាច់ និង​មិន​ចូលរួម​ក្នុង​ការ​លួច​បច្ចេកវិទ្យា​ទេ ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង