រាជធានីភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកផេក Pheng Vannak News ដែលបានបង្ហោះ កាលពី១១ម៉ោងមុន មានខ្លឹមសារថា « បែកធ្លាយ ឧត្តមសេនីយ៍ ថោង វណ្ណឌី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទទួលបន្ទុកគ្រឿងញៀន ដែលកំពុងមានរឿងអាស្រូវចាប់ប្រជាពលរដ្ឋជំរិតយកលុយ ធ្លាប់រងការចោទប្រកាន់ពី ព្រះរាជអាជ្ញារង សាយ ណូរ៉ា ពីបទលក់អាវុធដោយគ្មានការអនុញ្ញាត ។
តាមចម្លើយសារភាពរបស់ឈ្មោះជុត ជីវ័ន្ត នាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលត្រូវចាប់ខ្លួនពីបទប្លន់ឡានប្រដាប់អាវុធ នៅរាជធានីភ្នំពេញ បានឲ្យដឹងថា កាំភ្លើង វ៉ាំងដឺឡុង គឺខ្លួនទិញពីឈ្មោះឧត្ដមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងទទួលបន្ទុកគ្រឿងញៀន ខេត្តព្រៃវែង តម្លៃ១៧០០ដុល្លារ » ។

ចុងក្រោយលោកផែង វណ្ណៈ បានសួរទៅលោកស្នងការខេត្តព្រៃវែង ឲ្យជួយបំភ្លឺករណីនេះផង តើពិតឬយ៉ាងណា ?

ដោយ៖ សុភាព២