ភ្នំពេញ៖ លោក ម៉ៃឃើល វង្ស (Michael Vong) អគ្គនាយកផ្សារទំនើបជីប ម៉ុងម៉លបានប្រកាសស្វាគមន៍ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្ភារប្រើប្រាស់ និង សេវាកម្មកម្សាន្តផ្សេងៗ អាចចាប់ផ្តើមកក់ទីតាំងក្នុងផ្សារទំនើបទី៣ ជីបម៉ុង សែនសុខ ម៉ល ពីពេលនេះរហូតដល់ទីតាំងទាំងអស់ត្រូវបានកក់។

លោកបន្តទៀតថា ផ្សារទំនើបទី ៣ នេះស្ថិតនៅលើដងវិថី ឧកញ្ញ៉ា ម៉ុងរិទ្ធី សាងសង់ឡើង កម្ពស់ ៤ ជាន់លំអរដោយរចនាបថទំនើបស៊ីវីល័យព្រមជាមួយសួនច្បារបៃតងដ៏ស្រស់បំព្រង និងទំហុំទីតាំងជួល ១៧, ០១៣ ម៉ែត្រការ៉េ ដោយសរុបគិតជាហាងមានចំនួន ៩០ធំៗ និង តូបចំនួន៣០ បន្ថែមទៀត រីឯចំណតរថយន្តអាចចតបានរហូតដល់ ៤៨០ឡាន និង ៤៥០ម៉ូតូឯណោះ។

លោកក៏រម្លឹកដល់ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់សម្ភារប្រើប្រាស់ និង សេវាកម្សាន្តផ្សេងៗ អោយប្រញាប់កក់ទីតាំងក្នុងផ្សារទំនើបទី៣នេះ អោយបាន ឆាប់រហ័ស ខណៈដែលការបញ្ចុះតម្លៃជួល ៥០% សម្រាប់រយៈពេល ៦ ខែដំបូងរួមជាមួយអត្ថប្រយោជន៍នៃការផ្សព្វផ្សាយដោយឥតគិតថ្លៃមួយចំនួនទៀតកំពុងផ្តល់ជូនសម្រាប់ដៃគូអាជីវកម្មទាំងអស់។

ដូច្នេះលោក លោកស្រី ដែលជាម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ពង្រីកសាខា ឬ ចាប់ផ្តើម អាជីវកម្មរបស់លោកអ្នក អាចធ្វើការទំនាក់ទំនងព័ត៌មានបន្ថែម ឬ ណាត់ជួបតាមរយៈលេខទូរស័ព្ទ 066/085/093 922 888 ឬអ៊ីម៉ែល៖ Retailleasing@chipmong.com