យោង​តាម​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​លើ​ខ្សែ​វី​ដេ​អូ​ដែល​បាន​ធ្វើ​បែកធ្លាយ​ឡើង​នៅ​លើ​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ សមាជិក​នៃ​អង្គការ​ឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើ​សកម្មភាព​រួម​ភេទ​នៅ​ក្នុង​រថយន្ត​ផ្លូវការ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល នៅ​ពេល​នេះ​បុគ្គលិក​ពីរ​នាក់​ដែល​ត្រូវ​បាន​គេ​ថត​នៅ​ក្នុង​ឡាន​ត្រូវ​បាន​បញ្ឈប់​នៅ​ដើមខែ​នេះ​ហើយ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

អង្គការសហប្រជាជាតិ​បាន​បញ្ជូន​បុគ្គលិក​៣​នាក់​ដើម្បី​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ម​ជ្ឈឹ​ម​បូព៌ា​របស់​ខ្លួន​ស្រាប់តែ​បែកធ្លាយ​វី​ដេ​អូ​សកម្មភាព​រួម​ភេទ​នៅ​ក្នុង​យានជំនិះ​ផ្លូវការ​មួយ​នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល ។

អង្គការ​ឃ្លាំមើល​អង្គការសហប្រជាជាតិ (UNTSO) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា ៖«​បុគ្គលិក​អន្តរជាតិ​ជា​បុរស​ទី​បី​ដែល​ស្ថិត​នៅ​ក្នុង​រថយន្ត​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង Tel Aviv ក៏​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ផង​ដែរ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​» ។ សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា ៖«​ពេល​នេះ​បុគ្គលិក​ត្រូវ​បាន​គេ​បញ្ឈប់​ហើយ​» ។

ការ​ប្រតិកម្ម​នេះ​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​វី​ដេ​អូ​ដែល​គេ​លួច​ថត​បាន​ដោយ​មាន​ស្ត្រី​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ក្រហម​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​រួម​ភេទ​ជាមួយ​បុរស​ដែល​ជា​បុគ្គលិក​របស់​អង្គការសហប្រជាជាតិ​នៅ​កៅអី​ខាងក្រោយ នៃ​រថយន្ត​ផ្លូវការ​ដែល​មាន​សញ្ញា​សំគាល់​របស់​អង្គការសហប្រជាជាតិ​នៅ​តាម​ផ្លូវ​ធំ​ក្បែរ​មាត់សមុទ្រ Tel Aviv ។ នៅ​ក្នុង​វី​ដេ​អូ​បង្ហាញ​ពី​បុរស​ម្នាក់​ទៀត​ដែល​បាន​ដេក​លក់​នៅ​ក្នុង​រថយន្ត​នោះ​ផង​ដែរ ។

ក្រោយ​បែកធ្លាយ​វី​ដេ​អូ​រួម​ភេទ​នេះ​រួច​មក​អង្គការសហប្រជាជាតិ​បាន​បញ្ឈប់​បុគ្គលិក​ប្រុស​ពីរ​នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដោយ​មិន​ឱ្យ​ប្រាក់ខែ បន្ទាប់​ពី​ត្រូវ​បាន​គេ​កំណត់​ថា បាន​ប្រព្រឹត្តិ​ខុស​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ផ្លូវភេទ​នៅ​ក្នុង​រថយន្ត​របស់ UN ៕

ចុចអាន ៖​ ហួសចិត្ត ! អង្គការសហប្រជាជាតិ​កំពុង​រកមុខ​គូស្នេហ៍​១​គូ​យក​រថយន្ត UN ធ្វើ​ជា​កន្លែង​រួមរក្ស

ប្រភព ៖ Sputnik , ដោយ ៖ សំណាង