បរទេស៖ យោងតាមសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានឱ្យដឹងថា ការធ្វើដំណើរទៅក្រៅប្រទេសតាមជើងហោះហើរ ប្រហែលជាមិនអាចវិលមករកភាពប្រក្រតីវិញទេរហូតដល់ឆ្នាំ២០២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Dailymail

អង្គភាពធ្វើដំណើរបានប៉ាន់ស្មានព្យាករណ៌ទុកមុនថា ចរាចរណ៍អ្នកដំណើរទូទាំងពិភពលោក នឹងមិនងាយវិលត្រឡប់មកសភាពធម្មតានោះទេមុនពេលវីរុសកូវីដ-១៩ ត្រូវបានវិនាសនោះទេ យ៉ាងហោចយើងត្រូវការពេលវេលារយៈពេល៣ឆ្នាំ ទៀតសម្រាប់ធ្វើយ៉ាងណាឲ្យការធ្វើដំណើរតាមជើងហោះហើរនៅជុំវិញពិភពលោកមានភាពល្អប្រសើរ។

នៅពេលការធ្វើដំណើរអន្តរជាតិនៅមានកម្រិតការស្ទុះងើបឡើងវិញនៃចរាចរណ៍អ្នកដំណើរទូទាំងពិភពលោកមានល្បឿនយឺតជាងការរំពឹងទុក។ ការងើបឡើងវិញក្នុងការធ្វើដំណើររយៈពេលខ្លីនៅតែត្រូវបានរំពឹងថា នឹងកើតឡើងលឿនជាងការធ្វើដំណើរឆ្ងាយ។

សម្រាប់ឆ្នាំ២០២០ ចំនួនអ្នកដំណើរទូទាំងពិភពលោកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះប្រមាណ៥៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ។ ការធ្វើដំណើរតាមយន្ដហោះបានធ្លាក់ចុះ៨៦,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វាត្រូវបានកែលម្អបន្តិចបន្តួចពីការធ្លាក់ចុះ៩១ភាគរយកាលពីខែឧសភា។

នាយកប្រតិបត្តិ IATA លោក Alexandre de Juniac បាននិយាយថា មូលហេតុចម្បងធំៗដែលបណ្ដាលឲ្យការធ្វើដំណើរតាមផ្លូវអាកាសធ្លាក់ចុះនោះគឺមកពីការបិទព្រំដែន និងការដាក់ឱ្យនៅដាច់ពីគ្នាមានឥទ្ធិពលដូចគ្នា នឹងការចាក់សោរទាំងស្រុង។ ហើយបញ្ហាទាំងអស់នេះគឺមានកើតឡើងមកពីវីរុសកូវីដ-១៩ ប៉ុន្តែលោក de Juniac បានទទួលស្គាល់ថា ពេលណាដែលវ៉ាក់សាំងនឹងត្រូវប្រកាសបានធ្វើរួចរាល់នោះវា នឹងធ្វើអោយកម្រិតនៃការធ្វើដំណើរតាមអាកាសអន្តរជាតិកើនឡើងលឿនជាងមុនជាក់ជាមិនខាន។

លោកបានសង្កត់ធ្ងន់ថា “ចរាចរណ៍អ្នកដំណើរបានធ្លាក់ចុះនៅខ្លាំងខែមេសា ប៉ុន្តែកម្លាំងនៃការស្ទុះងើបឡើងវិញគឺមានលទ្ធភាពខ្សោយណាស់ អ្វីដែលយើងបានឃើញគឺការហោះហើរក្នុងស្រុក​ ទីផ្សារអន្តរជាតិនៅតែបិទច្រកព្រំដែនយ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះទំនុកចិត្តរបស់អ្នកប្រើប្រាស់មានការធ្លាក់ចុះ ដោយមនុស្សគ្រប់រូបនៅតែខ្លាចរអារជាមួយវីរុសនេះ ហើយនៅក្នុងផ្នែកជាច្រើននៃការឆ្លងពិភពលោកនៅតែកើនឡើង។ ចំណុចទាំងអស់នេះចង្អុលបង្ហាញរយៈពេលនៃការងើបឡើងវិញយូរជាងមុន និងការឈឺចាប់កាន់តែខ្លាំងសម្រាប់ឧស្សាហកម្មនិងសេដ្ឋកិច្ចពិភពលោក ៕