ភ្នំពេញ៖ តារាសម្ដែងម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តរេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតរថយន្ត កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២០០២ នៅចំណុចក្រោយផ្សារទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តារាសម្ដែងម្នាក់នោះ ឈ្មោះ លឹម ជាឡាយ។
មុនពេលកើតហេតុ គេឃើញតារាសម្ដែងរូបនេះបើករថយន្តមួយគ្រឿងម៉ាក Luxus RX400h ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2B-0018 ធ្វើដំណើរពីកើតទៅលិច សង្ស័យស្រវឹងស្រា ស្រាប់តែបើកមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតរថយន្ត តែម្ចាស់មិនរងរបួសអ្វីទេ៕

ដោយ៖ សុភាព១​