ភ្នំពេញ៖ ក្រោយលោកផែង វណ្ណៈ ប្រកាសរកអាសយដ្ឋានរបស់ឈ្មោះ Try Seanghai និងសន្យាជូនសគុណ ១០លានរៀល មិនបានប៉ុន្មានម៉ោងផង ស្រាប់តែយុវជនវ័យក្មេងឈ្មោះTry Seanghai បានបង្ហោះសារមួយតបវិញធ្ងន់ៗថា៖ ក្តួយម៉ែអាចុយម្រាយអើយ! បើចង់ដឹងអញនៅណា មិចមិនឆាតមកសួអញមក អាអន់ហែងគិតថាផុសរូបអញហើយ អញខ្លាចហែងមែន អាឆ្កែ អាថោកទាប Pheng Vannak ។

លុះប៉ុន្មាននាទីក្រោយមកទៀត យុវជនវ័យក្មេងឈ្មោះTry Seanghai បានបង្ហោះសារខ្លីមួយ ឌឺថែមទៀតថា៖ ខ្លាចដល់ហើយអញ! ។

មុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះហ្វេសប៊ុកថា៖ មានបងប្អូនណាបានស្គាល់ អាសយដ្ឋានរបស់ឈ្មោះ Try Seanghai សូមផ្ដល់ព័ត៌មានមកខ្ញុំ ខ្ញុំនឹងជូនសគុណ ១០ លានរៀល ។ ខ្ញុំស្វែងរកមនុស្សម្នាក់នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដែលឈ្មោះម្នាក់នេះ បានជេរប្រមាថខ្ញុំយ៉ាងធ្ងន់ធ្ងរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ។ លេខ តេលេក្រាមខ្ញុំ ០១២ ៩៣៣ ៨៨៣ សូមអរគុណ !៕

ដោយ៖ សុភាព១