ខេត្តកំពង់ធំ៖ ប្អូនថ្លៃយក កាំបិតប៉័ងតោកាប់បងថ្លៃរបស់ខ្លួនបណ្ដាលឲ្យរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។
ករណីហិង្សាដោយចេតនានេះ បានកើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ។

ជនសង្ស័យជាប្អូនថ្លៃ ឈ្មោះ សេង រម្យណី ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើ។ ជនរងគ្រោះឈ្មោះ ស វុត ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាបងថ្លៃ រស់នៅភូមិឃុំជាមួយគ្នា។
ចំនួនមួយកាំបិតចំថ្ងាស របួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ត្រពាំងស្វាយ(បារាយណ៏- សន្ទុក) ។

មុនពេលកើតហេតុ ជនសង្ស័យជាប្អូនថ្លៃ និងជនរងគ្រោះជាបងថ្លៃបានជុំគ្នាផឹកស្រាជុំគ្នាយ៉ាងសប្បាយរីករាយ។ លុះដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ក្លាយជាទំនាស់ពាក្យសម្តីគ្នា រហូតឈានដល់ជនសង្ស័យជាប្អូនថ្លៃប្រើអំពើហិង្សាទាញកាំបិតបុ័ងតោ កាប់ជនរងគ្រោះជាបងថ្លៃ ចំថ្ងាស របួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ត្រពាំងស្វាយ(បារាយណ៏- សន្ទុក) ។

ក្រោយពេលកើតហេតុ ជនបង្កដែលត្រូវជាប្អូនថ្លៃ បានរត់គេចខ្លួនដែរ តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានភ្លាមៗ យកមកកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុភាព១