ភ្នំពេញ៖ តាមរយៈ​កម្មវិធី​ប្រគំ​តន្រ្តី​ Cambodia Brew The Beat ស្រាបៀរ កម្ពុជា នឹងរៀបចំការប្រគល់រង្វាន់​ធំ​រថយន្ត​ទំនើប​ស៊េរី​ចុង​ក្រោយ Porsche Macan ដល់អ្នកឈ្នះទីបួននៅរាត្រីថ្ងៃសៅរ៍ ទី ១ ​សីហា នេះហើយ។

លោក ធា ថុល ពលរដ្ឋរស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានគាស់ឈ្នះរង្វាន់រថយន្ត Porsche កាលពីថ្ងៃទី​១៩ កក្កដា នៅពេលជួបជុំពិសាអាហារជាមួយសាច់ញាតិបងប្អូនក្រោយជួសជុលផ្ទះរួច។

កម្មវិធីប្រគល់ជូនរថយន្តទំនើប​ស៊េរី​ចុង​ក្រោយ Porsche Macan ​នេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង​៨​យប់​តទៅ តាមកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលការប្រគល់ជូននេះនឹងមានការចូលរួមអបអរសាទរតាមរយៈការបកស្រាយចម្រៀងពីសំណាក់តារាចម្រៀងល្បីៗដែលនឹងញំាងបរិយាកាសដ៏គួរឲ្យចងចាំ និង រំភើបនេះមិនអាចបំភ្លេចបានមានដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា លោកឆន​ សុវណ្ណារាជ លោក ថែល ថៃ កញ្ញា កែវ សុបញ្ញា និង តារាចម្រៀងលោក នូ ឧសភាជាអ្នកតំណាងពាណិជ្ជកម្មស្រាបៀរ កម្ពុជា ផងដែរ។ ។

ស្រាបៀរ កម្ពុជា សូមអញ្ជើញពលរដ្ឋកម្ពុជាទាំងអស់រីករាយទស្សនាការប្រគំតន្រ្តី Cambodia Brew The Beat តាមកញ្ចក់ទូរទស្សន៍ ព្រម​ទាំង​ចូល​រួមសាទរ និងធ្វើ​ជាសាក្សីដល់ការប្រគល់រង្វាន់ធំដល់អ្នកសៀមរាបទាំងអស់គ្នា៕