រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​ដែល​មាន​ទឹកដម​សំឡេង​ផ្អែម​ពិ​រោះ​រណ្តំ​ចិត្ត អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន បន្ទាប់​ពី​កំពូល​តារា​ស្រី​រូប​នេះ បាន​គ្រង​ឈុត​សម្លៀក​បំពាក់​បែប​ខ្មែរ​បុរាណ «​រំដួល​កម្ពុជា​» ដោយ​មាន​កែ​ច្នៃ​ក្បូរ​ក្បាច់រចនា​តុបតែង​យ៉ាង​ប្រណីត គួរ​ជាទី​គយគន់ ។

ភាព​លេចធ្លោ​ឈុត​ផ្ការំដួល​រុំ​ព័ទ្ធ​លើ​ខ្លួន ជាមួយនឹង​ការ​តុបតែង​ម៉ូ​ដ​សក់​បួង​ឡើង​លើ មើលទៅ​ស្អា្ត​ត​ប្លែក ធ្វើ​ឲ្យ​កំពូល​តារាចម្រៀង​ដែល​ជា​ម្ដាយ​របស់​កូនប្រុស​-​ស្រី​ដល់​ទៅ ២​នាក់​រូប​នេះ ក៏​ទទួល​បានការ​លើក​សរសើរ​ថា សមសួន ល្អល្អះ ពិតជា​ស័ក្ដិ​សមជា​នារី​ខ្មែរ​ថ្លៃថ្នូរ ពី​បណ្ដា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ។

ថ្វី​ដ្បិត​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​វ័យ​ដល់​ទៅ​សែ​ផ្លា​យ​ទៅ​ហើយ ប៉ុន្តែ​រូប​សម្រស់​នៅ​តែ​ស្រស់​ផូរផង់ សាច់ឈាម​ភ្លឺ​ថ្លា សម​នឹង​រូបរាង​តូច​ច្រឡឹង​សខ្ចី ជា​ពិសេស​ពេល​គ្រង​ឈុត​បុរាណ​ខ្មែរ នៅ​តែ​អាច​ក្ដោប​បាន​ទីផ្សារ​ថត​សម្អាងការ​បាន​មិន​ចាញ់​សិល្បៈ​ក្មេង​ៗ​ជំនាន់​ក្រោយ​នោះ​ទេ ៕