ភ្នំពេញ៖ យុវជន ​ផេង វណ្ណឆ័យ វ័យ​១៧​ឆ្នាំ ត្រូវ​រំសាយ​អស់​ទុក្ខកង្វល់​អំពី​​ឪពុក​​ដែល​​​ខ្ចី​លុយ​​​អ៊ំ​ប្រុសទៅ​ទិញ​ម៉ូតូសម្រាប់​ឲ្យ​ខ្លួន​ជិះ​​​ទៅ​រៀន ក្រោយ​ពេល​គាស់ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ WURKZ ត្រឹមមួយកំប៉ុងត្រូវ​​រង្វាន់។

វណ្ណឆ័យ បាន​រៀប​រាប់​ថា៖ «ខ្ញុំ​​ជា​សិស្សនៅ​ឡើយ​ កំពុង​រៀន​ថ្នាក់ទី​១១​ មិន​​ទាន់​ចេញទៅ​ធ្វើការរកកម្រៃ​អ្វី​​បាននៅឡើយទេ។ ចំណែក​ឪពុក​ខ្ញុំជាជាងសំណង់។ ដោយ​សារ​​អាណិតខ្ញុំដែល​ត្រូវទៅរៀនឆ្ងាយ ហើយ​ជិះទៅជាមួយ​គេ​រាល់ថ្ងៃ គេ​ក៏បានខ្ចីលុយបងប្រុសគាត់ទិញម៉ូតូឲ្យខ្ញុំ។ ខ្ញុំពិបាកចិត្តមិនចាញ់គាត់ដែរ ដែលត្រូវឃើញពុកសងរំលស់លុយនោះរាល់ខែ ខណៈពេលដែលអ៊ំខ្ញុំគាត់ត្រូវការលុយបន្ទាន់ថែមទៀត។ ស្រាប់តែថ្ងៃទី​១៤​នេះ ខ្ញុំគាស់វើក WURKZ ដែលម៉ែទិញមក​៦​កំប៉ុងទុកឲ្យពុក ក៏​ឈ្នះបាន​៥​លានរៀល ធ្វើឲ្យបញ្ហាទាំងអស់ត្រូវបាន​ដោះស្រាយយ៉ាងធូរ​ខ្សុយ»។

ត្រឹម​១សប្តាហ៍ចាប់ពីថ្ងៃទី​១៣-២០ ខែកក្កដា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រកបានអ្នកឈ្នះសរុប​ចំនួន​៥៩​នាក់ ដែលនេះចាត់​ទុក​ថា ជា​តួលេខ​ខ្ពស់​បំផុត​មួយសម្រាប់ការគាស់ឈ្នះងាយៗពីវើក WURKZ។

ពិសាវើក សូមកុំភ្លេចពិនិត្យក្រោមក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ​៥០​លានរៀល ៥លានរៀល ១​លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥​ពាន់រៀល និងវើករាប់រយកំប៉ុង៕