ខេត្តសៀមរាប ៖ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២៦ កក្កដា ២០២០​នេះ​ថា «​ក្នុង​គោលបំណង ចូលរួម​ចំណែក​ក្នុង​យុទ្ធនាការ បង្កើន​ការ​ផលិត​ស្បៀង​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល ដោយ​ផ្តល់​លទ្ធភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ​អាច​ទទួល​បាន​ប្រាក់​ចំណូល ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ហើយ​និង​កាត់​បន្ថយ​សម្ពាធ​ការ​ចាប់​ត្រី​ពី​ធម្មជាតិ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​តំណាក់កាល​នៃ​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩ ស្ថានីយ៍​ផលិត​កូន​ត្រី​ពូជ​នៅ​ខេត្តសៀមរាប រួម​ជាមួយ​និង​កសិដ្ឋាន​ផលិត​កូន​ត្រី​ពូជ​របស់​កសិករ នៅ​តាម​បណ្តា​ស្រុក​ចំនួន ០៨​កន្លែង កសិករ​ចិញ្ចឹម​និង​ផលិត​កូន​កង្កែប​ចំនួន ៦៦​គ្រួសារ និង​កសិករ​ចិញ្ចឹម និង​ផលិត​កូន​កន្ធាយ​ចំនួន ១៧​គ្រួសារ បាន​ចូលរួម​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ សម្រេច​បាន​ចំនួន​១០,៥ លាន​ក្បាល ដែល​ក្នុង​នេះ​មាន ៖ ទី​១- ត្រី​ទី​ឡា​ព្យា​ចំនួន ៣,៣ លាន​ក្បាល​, ទី​២- ត្រី​ឆ្ពិន​ចំនួន ៥,២ លាន​ក្បាល​, ទី​៣- ត្រី​អណ្តែង​ចំនួន ២,១ លាន​ក្បាល​, ទី​៤- ត្រី​កាប​សាមញ្ញ​ចំនួន ០,១៤ លាន​ក្បាល​, ទី​៥- ត្រី​ក្រាញ់​ចំនួន ៤០ ០០០ ក្បាល​, ទី​៦- កង្កែប​ចំនួន ០,៧ លាន​ក្បាល និង​ទី​៧ កន្ធាយ​ចំនួន ២០ ០០០ ក្បាល​» ៕