ភ្នំពេញ៖ ដំណើរការសាកល្បង សួនកម្សាន្តកុមារ Funderland ដ៏ល្បីខ្លាំងពីប្រទេសឡាវកំពុងដំណើរការទៅយ៉ាងរលូន ដោយទទួលការគាំទ្រពីមាតាបិតាជាច្រើននាំបុត្រធីតាតូចៗ មកចូលរួមសកម្មភាពកម្សាន្តជាមួយទីធ្លាដែលមានកូនបាល់រាប់មុឺនគ្រាប់ ចង្អូលស្គីរំអិលខ្លួន ដ៏សប្បាយ កន្រ្តក់បាល់បោះ រឺស៊័រលោត និង ឧបករណ៍ល្បែងកម្សាន្តកុមារជាច្រើនទៀត ប្រកដោយអនាម័យ និង សុវត្តិភាព។

លោក គ្រីស្តូហ្វ តុង ប្រធានគ្រប់គ្រងអាជីវកម្មសួនកម្សាន្តកុមារដ៏ល្បីនេះ បានរៀបរាប់ថា “ក្រៅពីឧបករណ៍កម្សាន្តដ៏សំបូរបែបសម្រាប់កុមារ សួនកម្សាន្ត Funerderland ក៏មាន សកម្មភាពបង្កើនភាពឆ្នៃប្រឌិតដល់កុមារផងដែរ ដូចជាល្បែងផាត់ពណ៌លើផ្ទាំងគំនូរ និង តុក្កតាធ្វើពីដីឥដ្ឋ រួមជាបណ្ណាល័យដែលមានល្បែងផ្គុំរូបច្រើនប្រភេទសម្រាប់កុមារតូចៗ បូក រួមជាមួយសៀវភៅរឿងជាច្រើនសម្រាប់កុមារ។

លោកបន្ថែមទៀតថា នៅក្នុងបរិវេណ Funderland យើងក៏មានហាងកាហ្វេសម្រាប់មាតា បិតា អាចអង្គុយជជែកគ្នា ឬអានសៀវភៅ ជាមួយរសជាតិការហ្វេឆ្ងាញ់ដែលឆុងពីគ្រាប់ កាហ្វេតែម្តង ខណៈដែលកូនតូចៗរបស់ពួកគេកំពុងលេងសប្បាយជាមួយឧបករណ៍ដ៏ សំបូរបែបក្នុងសួនកម្សាន្តរបស់យើង។

លើសពីនេះទៀតសោតនៅក្នុងបរិវេណ Funderland ក៏មានបន្ទប់ដោយឡែកសម្រាប់មាតា បិតារៀបចំធ្វើកម្មវិធីខួបកំណើតអោយកូនតូចៗរបស់ពួកគេជាលក្ខណៈគ្រួសារផងដែរ។

ហើយសូមក៏ថ្លែងអំណរគុណដល់មាតាបិតាដែលបាននាំកូនតូចៗរបស់ពួកគេមកលេង កម្សាន្តជាប្រចាំនៅទីនេះផងដែរ និង សូមគោរពអញ្ជើញមាតាបិតាផ្សេងទៀតនាំកូនតូចៗ របស់ពួកគេមកទទួលយកបទពិសោធន៍ដ៏សប្បាយរីករាយ និង បង្កើនភាពឆ្នៃប្រឌិតជាមួយ Funderland

លោកបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលសាកល្បងនេះ មាតា បិតាអាណាព្យាបាលទាំងអស់ អាចទទួលបាននូវតម្លៃពិសេសសម្រាប់សំបុត្រអោយបុត្រធីតាត្រឹមតែ ៦ដុល្លារតែប៉ុណ្ណោះ សម្រាប់កុមារម្នាក់អាចលេងមួយថ្ងៃពេញពីថ្ងៃច័ន្ធ ដល់ថ្ងៃសុក្រ ហើយការចូលជាសមាជិក ត្រឹមតែ ៣៩៩ ដុល្លារ សម្រាប់រយៈពេល១ឆ្នាំពេញ។