រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ខ្លាំង នា​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ ២០២០​នេះ ដោយសារ​បានឃើញ​តារាចម្រៀង​វ័យក្មេង គឺ​លោក ងួ​ន ចាន់​ដេ​វីត បាន​សម្រេចចិត្ត​ទៅ​បួស ។

យ៉ាងណា ការ​សម្រេចចិត្ត​សាង​ផ្នួស​របស់​តារាចម្រៀង​រូប​នេះ មិន​ទាន់​ដឹង​ថា មាន​រយៈពេល​យូរ​ប៉ុណ្ណា​នោះ​ទេ ។ នៅ​ក្នុង “​ពិធីសូត្រមន្ត បំបួស​នាគ​” គេ​ឃើញ​មាន​វត្តមាន​របស់​កញ្ញា ទេព បូ​ព្រឹក្ស ទៅ​ចូលរួម​ផង​ដែរ ។

នៅ​ថ្ងៃ​ដដែល​នេះ កញ្ញា ទេព បូ​ព្រឹក្ស បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​របស់​លោក ងួ​ន ចាន់​ដេ​វីត ព្រមទាំង​ភ្ជាប់​សារ​បញ្ជាក់​យ៉ាង​ខ្លី​ថា “​ថ្ងៃនេះ ខ្ញុំ​នៅ​ហៅ ដេ​វីត ដេ​វីត បាន​! តែ​ចាប់ពី​ស្អែក​ទៅ គឺ​ត្រូវ​ហៅ លោក​បងហើយ តាម​សម្រួល​ណា​បង ធ្វើ​តាម​អារម្មណ៍​” ៕