ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងស្រីល្បីឈ្មោះ ជាមួយជោគជ័យនោលើវិស័យសិល្បៈ និងជំនួញ ធ្វើឱ្យជីវិតនាងកាន់តែហ៊ឺហារ ប្រើប្រាស់នៅសម្ភារៈម៉ាកល្បីៗ ពាក់គ្រឿងពេជ្រគ្រប់ម៉ូត និងទិញរថយន្តស៊េរីទំនើងថ្មី ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលគ្រប់គ្នាតែម្ដង។ តែក៏មានមនុស្សមួយចំនួន បានរិះគន់ បន្ទាបបន្ថោកនាងថា រថយន្តថ្មីនេះ គឺនាងបង់រំលោះប៉ុណ្ណោះ។ ឯមនុស្សមួយចំនួនទៀតដែលបានទទួលស្គាល់នាងថា នាងមានលុយ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភដែរ តែមិនឃើញចេះធ្វើបុណ្យអ្វីទេ។

ជាការឆ្លើយតបចំពោះពាក្យរិះគន់ខាងលើនេះ កញ្ញា ទេព បូព្រឹក្ស បានចេញមុខបកស្រាយថា៖ «ក្នុងមួយខែៗ នាងធ្វើ BA ឲ្យគេ ១០ផលិតផល ហើយក្នុងមួយផលិតផលៗមួយ ទទួលបានប្រាក់ ២៥០០ដុល្លារ ទៅ៣០០០ដុល្លារឯណ្ណោះ ក្នុងមួយខែៗ (សរុបទៅ ក្នុងមួយខែៗ រកប្រាក់បានពី២៥០០០ ទៅ៣០០០០ដុល្លារ)។ នាងខំប្រឹងធ្វើការ ព្រោះនាងធ្លាប់ក្រ ។ ចំណែកអ្នកដែលថា នាងមានលុយហើយ មិនចេះធ្វើបុណ្យនោះ វាមិនពិតនោះទេ នាងក៏ចេះធ្វើបុណ្យដែរ តែនាងមិនចូលចិត្តបង្ហាញលើបណ្ដាញសង្គមប៉ុន្មានឡើយមិនតែប៉ុណ្ណោះ ពេលធ្វើបុណ្យ នាងមិនចង់ទាញយកផលប្រយោជន៍មកវិញឡើយ»។

ថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស បានទម្លាយប្រវត្តិស្នេហ៍ដំបូង និងអត្តចរិតគូស្នេហ៍របស់នាង ថា លោក ងួន ចាន់ដេវីត ចូលចិត្តផ្អែមល្ហែម តែជាមនុស្សអត់និយាយច្រើនរញ៉េរញ៉ៃ ហើយបើនិយាយទៅ ស្រលាញ់គ្នាដំបូង គឺជូននាឡិកា ហើយគាត់អត់ចូលចិត្តនិយាយច្រើនទេ បើខ្ញុំចូលចិត្តញោះច្រើន ឃើញម៉េចថាអីចឹង។

ចំពោះរឿងចូលរាងការវិញ កញ្ញាទេព បូព្រឹក្ស បានបង្ហើបថា នាងនិងគូស្នេហ៍កំពុងតែគិត តែពុំមែនពេលនេះទេ ដោយចង់សាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាឲ្យបានច្រើនសិន ជៀសវាងការសម្រេចចិត្តហើយ មានការស្តាយក្រោយ៕

null

ដោយ៖ សុភាព១​