ខេត្តកោះកុង៖​ កាលពីវេលាម៉ោង​១១និង១០នាទីព្រឹក​ ថ្ងៃច័ន្ទ​ ទី២០​ ខែកក្តដា​ ឆ្នាំ២០២០​ នៅចំណុចគល់ស្ពានស្រែអំបិល​ លេីផ្លូវជាតិ៤៨ ស្ថិតនៅភូមិសាលាម្នាង​ ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល​ ខេត្តកោះកុង​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងដោយជនជាតិចិនបើករថយន្តឡង់គ្រីសរ័សេ៊រី២០១១ បុកពីក្រោយម៉ូតូ បណ្តាលអោយផ្ទុះឆេះសន្ធោសន្ធៅរងរបួសធ្ងន់ម្នាក់នៅលេីផ្លូវជាតិលេខ៤៨។

យោងតាមរបាយការណ៌របស់អាជ្ញាធរបានឲ្យដឹងថា ថយន្តម៉ាក់​តូយូតា ឡង់គ្រីសឺGX-R V6​ សេ៊រី2011​ ព័ណស​ ពាក់ស្លាកលេខភ្នំពេញ2AX-0966. មានទិសដៅពីភ្នំពេញ-កោះកុង​ បេីកបរដោយឈ្មោះ​ ស៊ាំង​ ទៀនយី(ZANG TIANYE) ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិចិន​ មានទីលំនៅផ្លូវ៤៣​ ភូមិព្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ័្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

លុះបានមកដល់ក​ន្លែងកេីតហេតុ​ បានបុកម៉ូតូម៉ាក់​ឌ្រីម​សង់(C125)​ សេរី2019​ ព័ណខ្មៅ​ មួយគ្រឿងពាក់ស្លាកលេខកោះកុង1B-7002​ មានទិសដៅស្របគ្នា​បេី​កបរដោយឈ្មោះ​ ធូ​ រតនា​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅ​ ភូមិព្រះអង្គកែវ​ ឃុំដងពែង​ ស្រុកស្រែអំបិលខេត្តកោះកុង​ ធ្វេីអោយម៉ូតូជាប់នឹងក្បាលឡាន​ អូសចំងាយ២២ម៉ែត្របែកផ្កាភ្លេីងហ៊ៀរសាំងបណ្តាលអោយឆាបឆេះម៉ូតូ​ ខណ:នោះរថយន្តក៏បេីកថយក្រោយ​ រីឯអ្នកបេីកបរ​ ម៉ូតូ ក៏ខ្ទាតចេញមកខាងស្តាំដៃនៃចិញ្ចេីមផ្លូវ​ បណ្តាលអោយរងរបួសធ្ងន់​ ហេីយក៍បញ្ចូនទៅមន្ទីពេទ្យបង្អែកស្រែអំបិល​ ។

បច្ចុប្បន្ន​រថយន្ត​ និង​ម៉ូតូដែលឆេះ​ ត្រូវបានកំម្លាំងអធិការដ្នាននគបាលស្រុកស្រែអំបិល​ដឹកនាំដោយ​ លោកវ.សេនីយ៍ទោ​ ហ៊ួត​ លៀងទុយ​ អធិការរងទទួលផែនចរាចរណ៍​ យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្រែអំបិល​ បន្តតាមនិតិវិធី​ ៕