រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះបានករណីលោកពូម្នាក់កំពុងធ្វើដំណើរសុខៗស្រាប់តែត្រូវដែកប្រវែងជិត២ម៉ែត្រធ្លាក់ពីលើអគារខ្ពស់មួយត្រូវពីលើបណ្តាលឲ្យបែកមួកសុវត្ថិភាពបណ្តាលឲ្យរងរបួសមុខហូរឈាមបង្កឲ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតនៅតាមផ្លូវលេខ១៨៧ ក្រុម១៦ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដោយសារកើតហេតុភ្លាមត្រូវបានគេបញ្ជូលទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីដែលនៅក្បែរកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានបឋមបានឲ្យដឹងទៀតថា មុនពេលកើតហេតុលោកពូដែលជាជនរងគ្រោះបានធ្វើដំណើរតាមផ្លូវកើតហេតុខាងលើ លុះទៅដល់កន្លែងកើតហេតុស្រាប់តែមានដែកប្រវែងប្រហែលជិត២ម៉ែត្រធ្លាក់ពីលើអគារខ្ពស់មួយជិតមន្ទីរពេទ្យរុស្ស៊ីចុះមកក្រោមចំក្បាលលោកពូដែលជាអនុប្រធានភូមិកំពុងជិះម៉ូតូមួយគ្រឿងដឹកពូកត្រលប់ទៅផ្ទះបណ្តាលឲ្យបែកមួកការពារសុវត្ថិភាព ហើយដួលទៅលើថ្នល់រងរបួសបែកមុខហូរឈាមត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្សីដើម្បីជួយសង្គ្រោះភ្លាមៗ ៕