រាជធានីភ្នំពេញ ៖ សែលុយឡូស (Cellutlite ) ជាប្រភេទស្បែកដែលមានជាតិខ្លាញ់នៅក្នុងជាលិកាភ្ជាប់សរសៃដែលអាចធ្វើឲ្យស្បែកមានភាពស្រអាប់មិនភ្លឺរលោង និងឆាប់យារធ្លាក់ ជាពិសេសស្ត្រីជាង៩៣%តែងតែជួបប្រទះបញ្ហា។ លោកវេជ្ជបណ្ឌិត អេវីនអាតូនី ( Dr Edwin Anthony) បានណែនាំវិធីសាស្រ្តចំនួន៨ចំណុច អាចទប់ស្កាត់កុំឲ្យស្បែកមានភាពយារមុនវ័យ។

នេះជាវិធីសាស្ត្រក្នុងការកាត់បន្ថយបញ្ហាស្បែកយារធ្លាក់៖
១-បញ្ឈប់ការជក់បារី ៖ ការជក់បារី នាំឲ្យមានគ្រោះថ្នាក់បំផុត និងគំរាមគំហែងដល់អាយុជិវិតរបស់អ្នកគ្រប់ពេលវេលា។ ការជក់បារី ធ្វើឲ្យលំហូរឈាម និងកូឡាជែនចុះខ្សោយ នាំឲ្យជាលិកាភ្ជាប់ងាយនឹងបង្កជាតិខ្លាញ់កើតឡើង(សែលុយឡូស)។

២ – ការទទួលទានទឹកឲ្យយបានច្រើន ៖ ការផឹកទឹក និងបរិភោគអាហារណាដែលមានជាតិទឹកច្រើន( ផ្លែត្រសក់, ប៉េងប៉ោះ, ម្ទេស, និងជីវ៉ាន់ស៊ុយ) វាជួយឲ្យយស្បែកមានភាពស្រស់ថ្លា នាំឲ្យជាលិការឹងមាំដែលអាចកាត់បន្ថយការលេចចេញនៃរោគសញ្ញាសែលុយឡូស ( Cellulite ) ។

៣-ការទទួលទានទឹកក្ដៅឧណ្ហៗ និងទឹកត្រជាក់ ៖ លោក Georgios ណែនាំថា ការទទួលទានទឹកក្តៅឧណ្ហៗ និងទឹកត្រជាក់ក្នុងកម្រិតណាមួយ នឹងអាចជួយឲ្យសរសៃឈាមរាំងស្ទះនោះ ផ្ដល់នូវប្រសិទ្ធភាពក្នុងការលំហូឈាមល្អធម្មតាឡើងវិញ។

៤-កាត់បន្ថយជាតិស្ករ ៖ ការទទួលទាននំផ្អែម បង្អែម ស្រាក្រឡុក និងភេសជ្ជៈ មិនជួយឲ្យយមានសុខភាពល្អនោះទេ។ ការទទួលជាតិស្ករច្រើន បង្កឲ្យកើតមានសែលុយឡូស (Cellulite ) កាន់តែច្រើន។ ជាពិសេស អាចកាត់បន្ថយបរិមាណកូឡាជែនក្នុងរាងកាយ ធ្វើឲ្យមនុស្សឆាប់ចាស់ជាងអាយុ។

៥-ការធ្វើលំហាត់ប្រាណ៖ បើអ្នកសំងំនៅតែក្នុងផ្ទះច្រើនម៉ោង ដោយមិនបានធ្វើសកម្មភាព ក៏អាចធ្វើឲ្យស្បែកឆាប់យារផងដែរ។ ការធ្វើលំហាត់ប្រាណត្រឹមត្រូវ នឹងងធ្វើឲ្យមនុស្សមានសុខភាពល្អ រាងកាយរឹងមាំ។

៦-ទទួលទានកាហ្វេដែលមិនមានជាតិកាហ្វេអ៊ីន ៖ សារធាតុប៉ូលីហ្វេណុល នៅក្នុងកាហ្វេ មានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងសែលុយឡូស( Cellulite ) មិនឲ្យកើតមាន។

៧-ទទួលទានផ្លែក្រូចឆ្មា និងក្រូចថ្លុង ៖ ផ្លែក្រូចសម្បូរទៅដោយវីតាមីនសេ ដែលជួយជម្រុញផលិតកម្មកូឡាជែន ដើម្បីរក្សាជាលិកាភ្ជាប់ឲ្យបានរឹងមាំ។

៨-ការប្រើក្រែម Cellulite ៖ ក្រែម ដែលចម្រាញ់ចេញពីរុក្ខជាតិ និងសារធាតុចឹញ្ចឹមត្រឹមត្រូវ ជួយក្នុងការប្រយុទ្ធប្រឆាំងនឹងសែលុយឡូសCellulite ។ ជាពិសេស ការម៉ាស្សាជាមួយក្រែមឲ្យបានញឹកញាប់ ក៏អាចជួយកាត់បន្ថយការលេចចេញរោគសញ្ញាសែលុយឡូស (Cellulite ) ជួយទប់ស្កាត់ស្បែកកុំឲ្យឆាប់យារធ្លាក់យ៉ាងមានប្រសិទ្ធភាព៕