រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោងជិត៥ល្ងាចមុននេះបន្តិច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះក៏មានមនុស្សកំពុងជាប់នៅខាងក្នុងផ្ទះខាងលើផងដែរ និងមានមនុស្សរងរបួសម្នាក់ និងបាត់បង់ជីវិតម្នាក់ ខណៈម្នាក់ទៀតបានរត់ចេញក្រៅទាំងភ្លើងឆេះពេញមុខ ។ ខណៈពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ៕ (ព័ត៌មានល្អិតនឹងមានផ្សាយជូនបន្ត) ៕

https://www.facebook.com/kbnlive.official/videos/283123013017763/