ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិកហៅកាត់ថា FBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការលួចចូល (Hack) គណនី Twitter ជាច្រើនកាលពីថ្ងៃមុន គឺជាផ្នែកមួយនៃផែនការដើម្បីបន្លំលួចរូបិយប័ណ្ណគ្រីប (Crypto Currency) ដែលមានដូចជា Bitcoin ជាដើម ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលបានចេញផ្សាយនៅរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះ ។

ភ្នាក់ងារសម្ងាត់ FBI របស់សាន់ហ្វ្រាន់ស៊ីស្កូបានប្រាប់ Sputnik នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍តាមរយៈអ៊ីមែលថា ៖ «កំពុងស៊ើបអង្កេតលើប្រតិបត្តិការណ៍ Hack គណនី Twitter ជាច្រើនដែលជាកម្មសិទ្ធិរបស់បុគ្គលល្បីឈ្មោះមួយចំនួនដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ប្រតិបត្តិការដែលក្រុម Hacker ធ្វើនេះមានចេតនាលួចបន្លំ Crypto Currency» ។

យោងតាមការវិភាគរបស់ក្រុមហ៊ុនអេឡិចត្រូនិច Elliptic បានអោយដឹងថា នៅពេលដែល Twitter បានឆបោកនឹងប័ណ្ណរកប្រាក់បានចំនួន ១២១,០០០ ដុល្លារ ។ ក្រោយផ្ទុះការ Hack នេះក៏បានជម្រុញឱ្យ Twitter កម្មវិធីថ្មីរបស់ខ្លួនផ្នែកសុវត្ថិភាពដែលត្រូវបានគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍កាលពីម្សិលមិញនេះ ។

ក្រោយពីមានការ Hack ចូលគណនី Twitter របស់ជនល្បីៗជាច្រើនរូបដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama រួចមកគណៈកម្មាធិការនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏បានអញ្ជើញនាយកប្រតិបត្តិ Twitter លោក Jack Dorsey ធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការនេះនៅសប្តាហ៍ក្រោយ ដោយនិយាយនៅក្នុងលិខិតមួយថា ឧប្បត្តិហេតុនេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគណៈកម្មាធិការនេះ ព្រោះវារួមបញ្ចូលគ្នានូវការឆបោកអ្នកប្រើប្រាស់ពីការក្លែងបន្លំជាមួយនឹងការផ្តល់ Bitcoin ដែលវាជាអំពីឧបាយកលសង្គម និងការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ិនធើណេត» ៕