រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ​ព្រហស្បតិ៍ ទី១៦ កក្កដា ឆ្នាំ២០២០នេះ លោកអគ្គនាយក វណ្ណ សុភានោ និង លោកស្រី អគ្គនាយិកា ផាន់ ណារ៉ា ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំប្រត្តិប័ត សមាជិក និងបុគ្គលិកក្រុមហ៊ុន សហការជាមួយ សហព័ន្ធយុវជនស្រឡាញ់សន្តិភាព រាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ហង្ស រ៉ាឌែ ក្រោមអធិបតីភាព លោកចៅហ្វាយខ័ណ្ឌរង នៅសាលាខណ្ឌព្រែកព្នៅ ដែលបាននាំយកអាវភ្លៀង អង្ករ ទឹកត្រី ត្រីខ និងថវិការមួយចំនួន ជួនដល់ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន៦០គ្រួសារ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះផងដែរ លោកអគ្គនាយកបានធ្វើការសំណេះសំណាលសួរសុខទុក្ខលោកចៅហ្វាយខណ្ឌរង និងមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រជាច្រើន ហើយប្រជាពលរដ្ឋដែលបានទទួលអំណោយទាំងអស់ មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់លោកអគ្គនាយក និងលោកស្រីអគ្គនាយិកា សហការី ក៏ដូចជាមហាគ្រួសារនៃក្រុមហ៊ុនអរអេហ្វស្រ៊ីវើល ដែលមានចិត្តមេត្តាករុណា ផ្តល់អំណោយដល់ពួកគាត់នៅពេលដែលពួកគាត់កំពុងមានការខ្វះខាតយ៉ាងខ្លាំងនោះ។

ពួកគាត់ក៏បានជូនពរដល់លោកអគ្គនាយក និងលោកស្រីអគ្គនាយិកា ព្រមទាំងសហការីទាំងអស់ សូមឲ្យជួបតែសេចក្តីសុខ និងពុទ្ធពរទាំង៤ប្រការ ព្រមទាំងសូមឲ្យក្រុមហ៊ុនកាន់តែទទួលបានជោគជ័យកាន់តែធំ ជានិច្ចនិរន្តតរៀងទៅ ៕