រាជធានីភ្នំពេញ៖ បញ្ហាគ្រាប់មីននិងគ្រាប់មិនផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាមនាពេលអតីតកាលនៅតែជាបញ្ហាកង្វល់ និងបញ្ហាប្រឈម សម្រាប់រួមគ្នាដោះស្រាយ ក្នុងយុទ្ធនាការកំចាត់មីន និងគ្រាប់មិនទាន់ផ្ទុះ។

ទាក់ទិននិងបញ្ហានេះ លោក ហេងរតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ចេញនូវសារមួយតាមបញ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា “ហ៊ានលាក់ខ្លួនតាមរងដំឡូងនិងចង់បន្លំខ្លួនជាមើមដំឡូងផងមែនទេ! រុករកទាល់តែឃើញ ព្រោះធ្លាប់បាត់ខ្លួនក្នុងការប្រយុទ្ធគ្នានៅទីនេះ! ប៉ៃលិនថ្ងៃទី១៣ ខែកក្កដា២០២០!”៕