ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ជាកូនអ្នកលក់បន្លែផ្លែឈើនៅផ្សារនាគមាស បានធ្លាក់ចូលលូ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចជាប់បេនឡាន១៦៨ តាមផ្លូវលេខ២៣០ កែងផ្លូវលេខ២៣៩ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

នៅពេលកើតហេតុ ក្មេងរងគ្រោះត្រូវបានក្រុមអ្នកអូសរទេះ ជួយកាយប្រហោងលូទាញចេញយកមកវិញបាន តែក្មេងប្រុសរងគ្រោះមិនទាន់ដឹងខ្លួននៅឡើយទេ ពលរដ្ឋនិងអាណាព្យាបាលខិតខំលើករលាក់ឲ្យទឹកចេញពីក្នុងពោះ ហើយបានដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រែងអាចជួយសង្គ្រោះអាយុជីវិតបាន ៕

ខាងក្រោមនេះគឺជាវីដេអូស្ដែងៗ ដែលក្មេងប្រុសនោះបានដើរធ្លាក់លូសូមប្រិយមិត្តអញ្ជើញទស្សនានៅវីដេអូ៖