ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​សហរដ្ឋអាមេរិក​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ចោទប្រកាន់​ទីក្រុង​ប៉េ​កាំ​ង​ថា​បាន​តំ​លោភ​ច្បាប់​អន្តរជាតិ ។ ការ​ឆ្លើយ​តប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ច្រាន​ចោលការ​ទាមទារ​គ្រប់​គ្រង់​ដែនសមុទ្រ​របស់​ទីក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​អះអាង​ថា ប្រទេស​ចិន​ធ្វើ​នេះ​គឺ «​ខុសច្បាប់​» និង​អះអាង​ថា សមុទ្រ​ចិន​ខាងត្បូង​មិន​អាច​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​ណាមួយ​ដោយ​ស្របច្បាប់​ឡើយ ។ នេះ​បើ​យោង​តាម​ប្រភព​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​នៅ​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

ស្ថានទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី ៖ «​សេចក្តីថ្លែងការណ៍​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ដោយ​ទទូច​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បំភ្លៃ​ការ​ពិត​ដោយ​មាន​ចេតនា​លើកយក​នូវ​អង្គហេតុ និង​ច្បាប់​អន្តរជាតិ​មក​បំផ្លើស​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ការ​ប៉ុនប៉ង​នេះ​ធ្វើ​ឱ្យ​មាន​ជម្លោះ​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ផ្សេង​ទៀត ។

ឆ្លើយ​តប​នឹង​អ្វី​ដែល​បាន​ថ្លែងការណ៍​ដោយ​ទីក្រុង​ប៉េ​កាំ​ង​ថា នេះ​ជា​ការ​មិន​យកចិត្តទុកដាក់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន និង​អាស៊ាន ដើម្បី​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ អ្នកនាំពាក្យ​របស់​ស្ថានទូត​ចិន​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង នឹង​ប្រឆាំង​ដាច់ខាត ។

ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា ៖ «​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ ២០២០ ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​មិន​គោរព​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ចិន និង​អាស៊ាន ដើម្បី​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​មាន​ចេតនា​បំភ័ន្ត​ការ​ពិត និង​ច្បាប់​អន្ដរជាតិ រួម​ទាំង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​នៃ​ប្រទេស ។

សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយ​ថា សមុទ្រ (UNCLOS) និយាយ​បំផ្លើស​ពី​ស្ថានការណ៍​ក្នុង​តំបន់ និង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ជម្លោះ​រវាង​ចិន និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ផ្សេង​ទៀត ។ ការ​ចោទប្រកាន់​នេះ​មិន​សម​ហេតុផល​ទាល់តែ​សោះ ។ ភាគី​ចិន​ប្រឆាំង​ដាច់ខាត​នឹង​ចំពោះ​ករណី​នេះ​» ។

សេចក្តីថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ម្តងទៀត​នូវ​ការ​អះអាង​ដែល​ថា ប្រទេស​ចិន​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី​ដោះស្រាយ​ជម្លោះ​តាម​រយៈ​ការ​ចរចា និង​ការពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ប្រទេស​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ដោយ​កត់​សម្គាល់ថា សហរដ្ឋអាមេរិក​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​លើក​ឡើង​ខាងលើ​នោះ​ទេ​(​ប្រទេស​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​) ។

ទីក្រុង​ប៉េ​កាំ​ង​បាន​បន្ថែម​ទៀត​ថា ៖«​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង​នៅ​តែ​មាន​សន្តិភាព និង​ស្ថេ​រ​ភាព​ហើយ​កំពុង​តែ​ធ្វើ​ឱ្យ​ស្ថានការណ៍​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ។ ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជាប់​ដែនទឹក​ដទៃ​ទៀត​បាន​រក្សា​ការ​សន្ទនា និង​ការ​ប្រាស្រ័យ​ទាក់ទង​តាម​រយៈ​យន្តការ​ពិគ្រោះ​យោបល់​ស្តី​ពី​កិច្ចការ​ដែនសមុទ្រ និង​បាន​ធ្វើការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ក្នុង​ក្របខ័ណ្ឌ​» ។

សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​ចិន​បាន​និយាយ​ថា ៖«​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ប្រព្រឹត្តិ​របស់​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាងត្បូង ចិន​និង​អាស៊ាន​កំពុង​ជំរុញ​ការពិគ្រោះ​យោបល់​ស្តី​ពី​ក្រុម​ប្រតិបត្តិ​ការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​កំពុង​រីក​ចម្រើន​ទៅ​មុខជា​បណ្តើរ​ៗ» ។

ប្រទេស​ចិន​បាន​ថ្កោលទោស​ម្តង​ហើយ​ម្តងទៀត​នូវ​សមយុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដោយសារ​តែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ចាត់​ទុក​ដែន​ទឹកជា​អន្តរជាតិ និង​ធ្វើ​ប្រតិបត្តិ​សមយុទ្ធ​ដោយ​សេរី (FONOPs) នៅ​ទីនោះ ដោយ​បាន​ចុះហត្ថលេខា​ប៉ុន្តែ​មិន​បាន​ផ្តល់​សច្ចាប័ន​ជា​ផ្លូវការ​ដល់ UNCLOS ទេ ។

សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​ចិន​បាន​ធ្វើ​ឡើង​ថា បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Mike Pompeo បាន​ច្រាន​ចោលការ​ទាមទារ​គ្រប់គ្រង​ដែនសមុទ្រ​របស់​ទីក្រុង​ប៉េ​កាំ​ង​ជុំវិញ​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​បាន​ពណ៌នា​អំពី​សមុទ្រ​ចិន​ខាងត្បូង​ថា ជា​តំបន់​ដែល​គ្មាន​ប្រទេស​ណាមួយ​អាច​ទាមទារ​បាន​ដោយ​ស្របច្បាប់ និង​ចោទប្រកាន់​ប្រទេស​ចិន​ថា បាន​បន្ត​យុទ្ធនាការ​«​សម្លុត​»​លើ​ប្រទេស​ដទៃ​ទៀត​ដែល​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​គ្រប់គ្រង​តំបន់​ដែនសមុទ្រ​នេះ ៕