ភ្នំពេញ៖ កម្លាំងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាជនជាតិវៀតណាម៣នាក់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង២០០កញ្ចប់។
ការចុះបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យទាំង៣នាក់៖ ទី១-ឈ្មោះ ទន់ ចេង ហៅ ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៣ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ទី២-ឈ្មោះ ទន់ សំណាង ហៅ ហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិវៀតណាម (ត្រូវជាប្អូនប្រុស ឈ្មោះ ទន់ ចេង ) ,ទី៣-ឈ្មោះ ស្រី វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ (ទើបចេញពីពន្ធនាគារ) ។

វត្ថុតាងរួមមាន៖ ក្រាមសថ្លា២០២កញ្ចប់ (ធំ២កញ្ចប់), ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង រួមទាំងសម្ភារ:សម្រាប់សេពមួយចំនួនទៀត ។
ជនសង្ស័យទាំង០៣នាក់ ត្រូវបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕